ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖គ្រប់យ៉ាងផ្លាស់ប្ដូរថ្មី យើងនឹងឆ្ពោះទៅកាន់ដំណើរថ្មី
2022-12-31 15:19:50cri
Share with:

      ទីក្រុងប៉េកាំងដែលមានភាពស្ងប់ស្ងាត់ក្នុងមួយរយៈពេលកន្លងទៅនេះ មានភាពអ៊ូអរជាថ្មីឡើងវិញ ។ លើស្ពានអាកាសមានរថយន្តច្រើន ទីផ្សារទំនើបនិងរោងភាពយន្តមានភ្ញៀវកាន់តែច្រើនឡើងៗ នៅភោជនីយដ្ឋានមានតម្រង់ជួររង់ចាំចូលហូបបាយ ទិដ្ឋភាពក្នុងជីវភាពរស់នៅកាលពីមុនបានលេចចេញជាថ្មីម្តងទៀត ។

      ក្នុងរយៈពេលមួយឆ្នាំកន្លងមក ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់បានចាររឿងរ៉ាវចិនដ៏សម្បូរបែបក្នុងដំណើរស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំនេះ ប្រជាជននៅលើពិភពលោកបានកើនឡើងដល់ចំនួន៨ពាន់លាននាក់ ទំនាក់ទំនងរវាងមនុស្សនិងមនុស្សមានភាពជិតស្និទ្ធមិនដែលមាន ក្តីប្រាថ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរក៏មានភាពកាន់តែខ្លាំងមិនដែលមានដែរ ។

       ឆ្នាំ២០២២ដែលជិតនឹងកន្លងផុតទៅ និយាយចំពោះពិភពលោក ប្រទេសចិននិងមនុស្សគ្រប់រូប សុទ្ធតែជាឆ្នាំមិនធម្មតាទេ ។ ឆ្នាំនេះពិតជានឹងក្លាយទៅជាឆ្នាំដែល “ពិបាកបំភ្លេចបាន” របស់មនុស្សជាច្រើន ។

         ជំងឺកូវីដ១៩រាតត្បាតសារចុះសារឡើង ការប៉ះទង្គិចក្នុងតំបន់ ការបដិបក្ខគ្នាជាក្រុម ការខ្វះខាតថាមពល ។ល។ វិវាទនិងស្រមោលខ្មៅបណ្តាលឱ្យពិភពលោកមានភាពច្របូកច្របល់ ។

        ក្នុងបរិបទបម្រែបម្រួល សេដ្ឋកិច្ចប្រទេសជាច្រើនធ្លាក់ចូលក្នុងសភាពជាប់គាំង។ អតិផរណារបស់អឺរ៉ុបនិងអាមេរិកបានបំបែកកំណត់ត្រាក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ សេដ្ឋកិច្ចមានភាពថមថយចុះ ។ ជាពិសេស គឺប្រទេសអឺរ៉ុប បានរងការវាយប្រហារពីការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី បណ្តាលឱ្យតម្លៃថាមពលឡើងថ្លៃយ៉ាងខ្លាំង ឧស្សាហកម្មប្រឈមនឹងឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ។

            ក្នុងបរិបទបម្រែបម្រួល ប្រទេសជាច្រើនប្រឈមនឹង “ភាពលំបាក”ក្នុងអភិបាលកិច្ច ។ ប្រទេសអង់គ្លេស បានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីបីរូបក្នុងរយៈពេលតែ៥០ថ្ងៃ កូដកម្មទ្រង់ទ្រាយធំបានកើតមានជាបន្តបន្ទាប់ ។ នៅអាមេរិក អំពើហិង្សាដោយកាំភ្លើង បញ្ហាជនអន្តោប្រវេសន៍និងការរើសអើងពូជសាសន៍កើតមានជាបន្តបន្ទាប់ ជាងនេះទៅទៀត “ការឆែកឆេរ”ផ្ទះវីឡារបស់លោក ត្រាំ អតីតប្រធានាធិបតីអាមេរិកក៏កាន់តែធ្វើឱ្យពិភពលោកភ្ងាក់ផ្អើលទៅទៀត ។

          ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ ក៏ជាការរួមចំណែករបស់ខ្លួនចំពោះពិភពលោកផងដែរ ។

         ប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង សេដ្ឋកិច្ចចិនបានវាយទម្លុះមុនគេ ។ ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលទំនិញរបស់ចិនបានឡើងដល់ ៣៨,៣៤ទ្រីលានប្រាក់យាន់ចិន កើនជាង៨,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ប្រការនេះបានធានាយ៉ាងខ្លាំងដល់លំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់សកល ។ ក្នុងឆ្នាំនេះប្រទេសចិនបានរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិននិងពិព័រណ៍ការប្រើប្រាស់របស់ចិន ។ល។ ប្រទេសចិនបានបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីក្នុងការបើកទូលាយជាបន្តបន្ទាប់ ។

         រំពឹងទុកឆ្នាំ២០២៣ អាចក្លាយជាឆ្នាំស្តារសន្តិភាពឡើងវិញ ។ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងក្តីបំណងក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីដូចពោលខាងលើ ។

        គ្រប់យ៉ាងផ្លាស់ប្ដូរថ្មី យើងនឹងឆ្ពោះទៅកាន់ដំណើរថ្មី ។ វេបសាយ « Politico» របស់អាមេរិកបានព្យាករណ៍ថា  “ក្នុងឆ្នាំថោះ ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍជាបន្តបន្ទាប់ ” ។ ទស្សនាវដី្ត« Foreign Policy »បានប្រើពាក្យគន្លឹះ “ស្តារសេដ្ឋកិច្ចឡើងវិញ” និង “ភាពរុងរឿងខាងទេសចរណ៍” មកពិពណ៌នាប្រទេសចិននៅឆ្នាំ២០២៣ ។

        បច្ចុប្បន្ននេះ សហគ្រាសចិនបាននិងកំពុងស្តារផលិតកម្មឡើងវិញ តំបន់ជាច្រើនបានចាត់បញ្ជូនគណប្រតិភូទៅបរទេស ដើម្បីស្វែងរកការបញ្ជាទិញ ការកក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗក៏បានកើនឡើងយ៉ាងខ្លាំង  អ្នកប្រើបណ្តាញអ៊ីនធឺណែតជាច្រើនចាប់អារម្មណ៍ថា “ចិនដែលមានភាពរស់រវើក” បានត្រឡប់មកវិញហើយ !

       ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ ការអភិវឌ្ឍថ្មីរបស់ចិននឹងផ្តល់ឱកាសថ្មីដល់ពិភពលោក ៕   



 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >