ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“ប្រទេសចិនក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល”ភាគទី៣៖ អ្វីដែលប្រជាជនបារម្ភ ខ្ញុំមុខជាយកចិត្តទុកដាក់ ការយកចិត្តទុកដាក់ចំពោះប្រជាជនក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោក Xi Jinpingប្រធានរដ្ឋចិន
2022-12-31 09:39:26cri
Share with:



       ចាប់តាំងពីឆ្នាំ ២០១៤ មក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ៩ ឆ្នាំជាប់ៗគ្នា។ ការអប់រំរបស់ក្មេងៗ ការចិញ្ចឹមជីវិតក្នុងវ័យជរារបស់មនុស្សចាស់ ការព្យាបាលជំងឺរបស់អ្នកជំងឺ ការប្រមូលផលរបស់កសិករ។ល។ ជានិច្ចកាលបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពល្អបវរតែងតែជាការយកចិត្តទុកដាក់ចម្បងរបស់មេដឹកនាំប្រទេសធំរូបនេះ។

      សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលបានរំលឹកពីរឿងរ៉ាវរបស់ប្រទេសចិនក្នុងមួយឆ្នាំកន្លងទៅ លោកប្រធានរដ្ឋចិន Xi Jinping តែងតែនិយាយអំពីវីរជនសាមញ្ញារាប់ពាន់រាប់ម៉ឺននាក់ដែលខំប្រឹងតស៊ូ លោកក៏តែងគិតគូរពីប្រជាជនដែលមានទុក្ខលំបាកក្នុងការរស់នៅផងដែរ។

      ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៩ លោកបានមានប្រសាសន៍ថា នៅពេលនេះ អ្នកដឹកជញ្ជូនកញ្ចប់អីវ៉ាន់រហ័ស អ្នកបោសសម្អាត អ្នកបើកបរឡានតាក់ស៊ី ព្រមនិងពលកររាប់ពាន់រាប់ម៉ឺននាក់ កំពុងតែធ្វើការយ៉ាងឧស្សាហ៍ព្យាយាម យើងគួរអរគុណចំពោះពួកគាត់ដែលជាស្ថាបនិកនិងជាអ្នកអភិរក្សនៃជីវភាពរស់នៅដ៏ល្អបវរ។

      ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០២២ លោកបានមានប្រសាសន៍ថា រឿងរ៉ាវរាប់មិនអស់ និយាយពីឫសគល់ គឺជារឿងរ៉ាវរបស់ប្រជាជនរាប់ពាន់រាប់ម៉ឺនគួ្រសារ។ ពេលទៅដល់ផ្ទះមហាជនម្តងៗ ខ្ញុំតែងតែនឹងសួរថានៅមានការលំបាកអ្វីខ្លះ ពាក្យសម្តីរបស់ពុកម៉ែបងប្អូន ខ្ញុំសុទ្ធតែចងចាំក្នុងចិត្ត។

      ក្នុងមួយទសវត្សរ៍នៃយុគសម័យថ្មី ទស្សនៈកាន់អំណាចដែលតម្កល់ទុកប្រជាជនជាស្នូលបានជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាជនចិនត្រូវបានកែលម្អដោយគ្រប់ជ្រុងជ្រោយ ពោលគឺ ប្រជាជនក្រីក្រនៅជនបទចំនួន ១០០ លាននាក់ដែលស្ថិតក្រោមស្តង់ក្រីក្រដាបច្ចុប្បន្នបានចេញផុតពីភាពក្រីក្រទាំងស្រុង ប្រទេសចិនបានបង្កើតប្រព័ន្ធអប់រំ ប្រព័ន្ធរបបសន្តិសុខសង្គម និងប្រព័ន្ធសុខាភិបាលដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។ ក្នុងឆ្នាំ២០២១ ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺលើសពី ៣.៥ ម៉ឺនយាន់ប្រាក់ចិន កើនឡើងជិត ៨០% បើធៀបនឹងឆ្នាំ ២០១២ ។ល។ នៅពីខាងក្រោយទិន្ន័យនីមួយៗ គឺការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពនៃការអនុវត្តជាក់ស្តែងនូវវិធានការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។

      ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ ២០១៨ លោក Xi Jinping ប្រធានរដ្ឋចិនបានមានប្រសាសន៍ថា ខ្ញុំដឹងថាអ្វីដែលប្រជាជនយកចិត្តទុកដាក់បំផុតគឺការអប់រំ ឱកាសការងារ ប្រាក់ចំណូល របបសន្តិសុខសង្គម ការព្យាបាលជំងឺ ការចិញ្ចឹមថែទាំមនុស្សចាស់ ការស្នាក់នៅនិងបរិស្ថានជាដើម។ យើងគួរបំពេញការងារដែលផ្តល់សុភមង្គលដល់ប្រជាជនឱ្យបានប្រាកដប្រជា។

      របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានលើកឡើងថា ក្នុងដំណើរថ្មី គួរចាត់វិធានការដែលផ្តល់ផលប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជនឱ្យបានកាន់តែច្រើន ដើម្បីជំរុញវិបុលភាពរួមយ៉ាងប្រាកដប្រជា។

      ក្នុងដំណើរថ្មី ការស្វែងរកសុភមង្គលជូនប្រជាជនជាការសន្យាយ៉ាងម៉ឺងម៉ាត់ វារឹតតែជាការណែនាំសម្រាប់ការអនុវត្តទៅទៀត។ លោក Xi Jinpingប្រធានរដ្ឋចិនបានមានប្រសាសន៍ថា យើងត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយក្តីរំពឹងទុករបស់ប្រជាជនទៅជាការពិតជាក់ស្តែងនៃការរស់នៅ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស