ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣នឹងជួបជាមួយទស្សនិកជនតាមពេលកំណត់
2022-12-30 17:18:03cri
Share with:

       រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (The 2023 CMG Spring Festival)  នឹងជួបជាមួយទស្សនិកជនតាមពេលកំណត់ម្តងទៀត!  រាត្រីសមោសរនេះមានប្រវត្តិសាស្ត្រ៤០ឆ្នាំហើយ ជាកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជនច្រើនបំផុតលើពិភពលោកតាមដានទស្សនា  ដែលបានជាប់កំណត់ត្រាហ្គីណេសពិភពលោក។    ការទស្សនារាត្រីសមោសរនេះបានក្លាយជាទំនៀមទម្លាប់ជួបជុំទទួលឆ្នាំថ្មីចិននាពេលបច្ចុប្បន្នសម្រាប់ជនចិនសញ្ជាតិបរទេសនៅលើពិភពលោកដើម្បីរួមគ្នាអបអរទទួលឆ្នាំថ្មីចិននិងទទួលសំណាងល្អនៃឆ្នាំថ្មីចិន។

             របាំ ចម្រៀង ហ៊ី ក្បាច់គុន ភាពយន្តខ្នាតខ្លី ។ល។  កម្មវិធីសំដែងច្រើនបែបយ៉ាង ខ្លឹមសារសម្បូរបែប  ដែលតាមរយៈការទស្សនា យើងអាចយល់ដឹងពីភាពរុងរឿងនៃប្រវត្តិសាស្ត្រ៥០០០ឆ្នាំនៃអរិយធម៌ចិន  ចាប់អារម្មណ៍ផ្ទាល់នឹងស្មារតីតស៊ូរបស់ប្រជាជនចិន ស្វែងយល់ពីការជូនពរដ៏ល្អបវររបស់ក្រុមគ្រួសារចិនចំពោះឆ្នាំថ្មី ក៏ដូចជាបង្ហាញពីជំនឿចិត្ត  ភាពសប្បាយរីករាយ ការតស៊ូយ៉ាងអង់អាចរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។ 

រៀបរាប់ពីរឿងរ៉ាវរំភើបចិត្ត ទទួលឆ្នាំថ្មីដោយសប្បាយរីករាយ!  នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ តាមម៉ោងប៉េកាំង   កម្មវិធីទូរទស្សន៍ប្រចាំឆ្នាំដ៏មហាឡារិកបំផុតនៃពិភពលោក  ពោលគឺ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ សូមគោរពអញ្ជើញលោកអ្នកចូលរួមទស្សនាកម្សាន្តសប្បាយជាមួយគ្នា! 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស