ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកElon Muskថ្លែងថា បណ្តាញទំនាក់ទំនងសង្គមទាំងអស់របស់អាមេរិកសុទ្ធតែសហការជាមួយរដ្ឋាភិបាលអាមេរិកដើម្បីពិនិត្យខ្លឹមសារដែលបង្ហោះតាមអ៊ិនធឺណិត
2022-12-30 15:18:35cri
Share with:

លោកElon Muskនាយកប្រតិបត្តិ(CEO)របស់Twitterដែលជាបណ្តាញទំនាក់ទំនងសង្គមយក្សរបស់សហរដ្ឋអាមេរិកបានទម្លាយឲ្យដឹងនាពេលថ្មីៗកន្លងទៅនេះថា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអាមេរិកទាំងអស់សុទ្ធតែមានការសហការជាមួយរដ្ឋាភិបាលអាមេរិកដើម្បីត្រួតពិនិត្យខ្លឹមសារដែលបង្ហោះតាមអ៊ិនធឺណិត។

ថ្មីៗកន្លងទៅនេះ ទង្វើរបស់រដ្ឋាភិបាលលោកខាងលិចដូចជាអាមេរិកជាដើមដែលបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងគ្រប់គ្រងទិសដៅព័ត៌មានអន្តរជាតិបានត្រូវលាតត្រដាងចំពោះសាធារណជន។វែបសាយសង្កេតការណ៍ឯករាជ្យអាមេរិកឈ្មោះThe Interceptបានទម្លាយឲ្យដឹងនាពេលថ្មីៗនេះថា ស្ថាប័នក្រោមឪវាទក្រសួងការពារជាតិអាមេរិកធ្លាប់ធ្វើសកម្មភាពផ្សព្វផ្សាយបោកបញ្ឆោតតាមTwitter ដើម្បីជៈឥទ្ធិពលដល់ការយល់ដឹងរបស់មហាជននៃមជ្ឈិមបូព៌ាចំពោះមតិសាធារណៈ ហើយផ្សព្វផ្សាយព័ត៌មានដែលមានអំណោយដល់អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនជាបន្តបន្ទាប់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស