ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគពិសេសនៅចុងឆ្នាំ២០២២"តើពិភពលោកនេះមានបញ្ហាអ្វី? តើពួកយើងគួរធ្វើយ៉ាងម៉េច" ៖សង្គ្រាម ឬសន្តិភាព? ការប៉ះទង្គិចឬកិច្ចសហប្រតិបត្តិការ? ពិភពលោកគួរតែជ្រើសរើសឱ្យច្បាស់លាស់
2022-12-30 14:54:10cri
Share with:

ឆ្នាំ២០២២ នៅអឺរ៉ុប ។ ការវាយប្រហារទៅលើសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យនៅឡើយ   ស្នូរកាំភ្លើងធំនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏នាំមកនូវពពកខ្មៅលើផ្ទៃមេឃរបស់អឺរ៉ុបទៀតផងដែរ ។

         សង្គ្រាមនិងការប៉ះទង្គិច បានបន្សល់ទុកនូវការឈឺចាប់ជាច្រើនដល់មនុស្សទាំងឡាយ ហើយក៏បានបង្អង់ល្បឿននៃការអភិវឌ្ឍរបស់សង្គម ដែលបានបណ្តាលឱ្យកើតមានវិបត្តិសកលមួយចំនួនផងដែរ ។

រុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែជាប្រទេសធំក្នុងការផលិតនិងនាំចេញស្បៀងអាហារនៅលើពិភពលោក ការប៉ះទង្គិចរវាងប្រទេសទាំងពីរនេះបានបណ្តាលឱ្យតម្លៃស្បៀងអាហារសកលឡើងថ្លៃយ៉ាងខ្លាំង ក៏បានបណ្តាលឱ្យកើតមានវិបតិ្តស្បៀងអាហារសកលដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០០៨មក អាយុជីវិតនិងការរស់នៅរបស់មនុស្សចំនួន៣៤៥លាននាក់ប្រឈមនឹងការគំរាមកំហែង ។

ប្រឈមនឹងវិបតិ្តដែលមានភាពកាន់តែធ្ងន់ធ្ងរ តើយើងត្រូវធ្វើយ៉ាងម៉េច ? គួរតែរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាពីឬសគល់ និយាយបញ្ចុះបញ្ចូលឱ្យធ្វើការចរចាសន្តិភាព ឬមួយក៏ធ្វើឱ្យឆាបឆេះកំហឹងនិងដុតភ្លើងបន្ថែម?

វាច្បាស់ណាស់ថា អាមេរិកបានជ្រើសរើសការធ្វើឱ្យឆាបឆេះកំហឹង ។លោកBlinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា បន្ទាប់ពីលោក បៃដិន ឡើងកាន់មុខតំណែងជាប្រធានាធិបតីអាមេរិកមក អាមេរិកបានផ្តល់ជំនួយយោធាសរុបប្រហែល២១៩០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន ។ អាមេរិកបានដឹកបញ្ជូនអាវុធទៅកាន់អឺរ៉ុបជាបន្តបន្ទាប់ ប្រការនេះបានបណ្តាលឱ្យសង្គ្រាមឡើងកម្ដៅ ដើមឡើយក៏បានធ្វើឱ្យពាណិជ្ជករជួញដូរអាវុធរបស់អាមេរិករកបានប្រាក់ចំណេញយ៉ាងច្រើនសម្បើម ។

ក្រឡេកមកមើលទង្វើរបស់អាមេរិកនៅអាស៊ី ។ នៅខែសីហា លោកស្រី Pelosi អ្នកនយោបាយអាមេរិកមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងទាំងក្នុងស្រុកនិងអន្តរជាតិ ចចេសធ្វើដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ប៉ុនប៉ងបង្ករឿងហេតុនៅតំបន់អាស៊ីខាងកើត។ ដើម្បីរក្សាឧត្តមភាពខាងបច្ចេកវិទ្យាទំនើបរបស់ខ្លួន អាមេរិកបានដាក់ចេញអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបយ៉ាងកម្រោល ដើម្បីរឹតត្បិតការវិនិយោគនិងនាំចេញចំពោះប្រទេសចិនលើវិស័យបច្ចេកវិទ្យាទំនើប ។ល។

តើមិនពឹងផ្អែកលើកម្លាំងបាយនិងអំណាចផ្តាច់មុខ ក៏មិនអាចដោះស្រាយបាននូវបញ្ហាលើភពផែនដីយើងមែនទេ ? ប្រាកដជាមិនមែនទេ ។ ប្រទេសចិននិងប្រទេសស្រឡាញ់សន្តិភាពនៅលើពិភពលោកភាគច្រើន សុទ្ធតែជ្រើសរើសការធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ យោងតាមកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានជាផ្លូវការ តំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជននិងទំហំសេដ្ឋកិច្ចសរុប១ភាគ៣នៃពិភពលោកទាំងមូល និងជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោកបានបង្កើតឡើង។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យរដ្ឋសមាជិកចំនួន១៥ ក្នុងនោះបូករួមទាំងប្រទេសអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់កាន់តែភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងមានការប្រាស្រ័យទាក់ទងឆ្លងដែនរវាងបុគ្គលិកកាន់តែជិតស្និទ្ធ ។

រដ្ឋសមាជិកអាសិប មានប្រទេសអភិវឌ្ឍន៍ ក៏មានប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមិនរីកលូតលាស់ជាងគេ  ប្រទេសនានាមានជនជាតិនិងសាសនាខុសគ្នា មានវប្បធម៌សម្បូរបែប ថែមទាំងក៏មានការខ្វែងគំនិតខាងនយោបាយយ៉ាងខ្លាំងរវាងប្រទេសមួយចំនួនផងដែរ  ប៉ុន្តែប្រការទាំងនេះមិនបានរំខានដល់ប្រទេសទាំងក្នុងការទុកការវិវាទនៅមួយអន្លើ ចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបតិ្តការ និងទទួលបានវិបុលភាពរួមនោះឡើយ ។

ការបើកទូលាយ កិច្ចសហប្រតិបតិ្តការនិងបរិយាប័ន្ន បានក្លាយជាចរន្តយុគសម័យមិនអាចដើរបញ្ច្រាសបាន។ ការដោះស្រាយការវិវាទតាមរយៈកិច្ចសន្ទនាសន្តិភាព ការសម្រេចបាននូវភាពឈ្នះ-ឈ្នះក្នុងការប្រកួតប្រជែងនិងកិច្ចសហប្រតិបតិ្តការ ក៏ដូចជាបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ វាបានក្លាយជាទស្សនទានរួមរបស់ពិភពលោកទាំងមូល ។ មានតែធ្វើអ៊ីចឹងទេ ទើបមនុស្សជាតិអាចពុះពារវិបតិ្តនិងបញ្ហាប្រឈមជាច្រើន និងឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហាន៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស