ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ទស្សនៈតម្កល់ប្រជាជនជាអាទិភាពនិងអាយុជីវិតជាច្បងគឺមិនដែលកែប្រែទេ
2022-12-30 11:50:24cri
Share with:

ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ វិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩របស់ប្រទេសចិនបានត្រូវកែសម្រួលតាមស្ថានការណ៍វិវត្តន៍នៃជំងឺកូវីដ ក៏ប៉ុន្តែ មិនថាកែសម្រួលយ៉ាងណាក៏ដោយ ក៏ទស្សនៈដែលតម្កល់ប្រជាជនជាអាទិភាពនិងអាយុជីវិតជាច្បងគឺមិនដែលកែប្រែប្រួលទេ។ទន្ទឹមនឹងវីរុសបំប្លែងខ្លួនOmicronមានឥទ្ធិពលខ្សោយយ៉ាងលេចធ្លោក្នុងការបង្កជំងឺ ព្រមទាំងសមត្ថភាពព្យាបាលជំងឺ ធ្វើតេស្តរកវីរ៉ុសនិងចាក់វ៉ាក់សាំងជាដើមរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហេតុដូច្នេះ ភាគីចិនបានបង្វែរការងារអាទិភាពពីការបង្ការនិងគ្រប់គ្រងការឆ្លងជំងឺទៅជាការការពារសុខភាពនិងចៀសវាងកើតមានករណីមានអាការៈធ្ងន់ធ្ងរ។នេះគឺជាវិធានការទាន់ពេលនិងចាំបាច់សម្រាប់ការបង្ការនិងគ្រប់គ្រងតាមវិទ្យាសាស្ត្រ ហើយក៏ជាវិធានការជាយុទ្ធសាស្ត្រដ៏វែងឆ្ងាយសម្រាប់គាំពារផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនចិនផងដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស