ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៃប្រទេសនានា គួរតែត្រូវបានអនុវត្តដោយស្មើភាពចំពោះពលរដ្ឋនៃប្រទេសនានា
2022-12-30 12:49:49cri
Share with:

បន្ទាប់ពីប្រទេសចិនបានកែសម្រួលវិធានការបង្កើរនិងគ្រប់គ្រងជំងឺកូវីដ-១៩  ប្រទេសមួយចំនួនបានប្រកាសពីវិធានការរឹតបន្តឹងការចូលដែនចំពោះអ្នកធ្វើដំណើរមកពីប្រទេសចិន ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៩ ខែធ្នូថា វិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩នៃប្រទេសនានាគួរតែធ្វើតាមវិទ្យាសាស្ត្រនិងសមរម្យ ក៏ដូចជាអនុវត្តដោយស្មើភាពចំពោះពលរដ្ឋនៃប្រទេសនានា មិនគួរធ្វើឱ្យប៉ះពាល់ដល់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាប្រក្រតីរវាងប្រជាជននៃប្រទេសនានាទេ ។ យើងសង្ឃឹមថា គ្រប់ភាគីនឹងប្រកាន់ខ្ជាប់នូវគោលការណ៍វិទ្យាសាស្ត្រ ដើម្បីរួមគ្នាធានាសុវត្ថិភាពនៃការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃប្រទេសនានា គាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងរួមចំណែកដល់ការរួមសាមគ្គីរបស់អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស