ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ច្បាប់ការពារទន្លេយ៉ាងសេត្រូវបានអនុវត្តជាងមួយឆ្នាំហើយ តើមានប្រសិទ្ធភាពបែបណា?
2022-12-29 12:48:15cri
Share with:

ថ្ងៃទី ២៨ ខែធ្នូ កិច្ចប្រជុំលើកទី ៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានពិនិត្យពិភាក្សាអំពីរបាយការណ៍ស្តីពីការត្រួតពិនិត្យការអនុវត្តច្បាប់ការពារទន្លេយ៉ាងសេ ។

ច្បាប់ការពារទន្លេយ៉ាងសេ គឺជាច្បាប់ការពារទន្លេទី ១ នៃប្រទេសចិនដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ។ តាំងពីអនុវត្តជាងមួយឆ្នាំមក តើច្បាប់ការពារទន្លេយ៉ាងសេមានប្រសិទ្ធភាពបែបណា?

របាយការណ៍នេះបានលើកឡើងថា តំបន់នានាតាមដងទន្លេយ៉ាងសេនិងស្ថាប័នពាក់ព័ន្ធនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនទទួលសមិទ្ធផលយ៉ាងសកម្មក្នុងការគ្រប់គ្រងនិងការពារទន្លេយ៉ាងសេតាមផ្លូវច្បាប់ ។ គុណភាពបរិស្ថានទឹកក្នុងអាងទន្លេយ៉ាងសេបានត្រូវកែលម្អជាបន្តបន្ទាប់ ហើយគុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចតាមដងទន្លេយ៉ាងសេក៏ប្រសើរឡើងជាបន្តបន្ទាប់ផងដែរ ។ បរិមាណសរុបនៃសេដ្ឋកិច្ចនៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ាងសេត្រូវជា ៤៦.៦% នៃទូទាំងប្រទេស ហើយសម្រេចបាននូវការការពារក្នុងការអភិវឌ្ឍនិងការអភិវឌ្ឍក្នុងការពារ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស