ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជានិច្ចកាល គោលនយោបាយបង្ការជំងឺរាតត្បាតរបស់ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព
2022-12-29 21:28:35cri
Share with:

 ថ្ងៃទី២៦ខែធ្នូ  រដ្ឋាភិបាលចិនបានចេញផ្សាយសេចក្តីប្រកាស  ដោយប្តូរឈ្មោះជំងឺរលាកសួតប្រភេទថ្មីកូវីដ១៩ទៅជាជំងឺឆ្លងវីរុសកូវីដ១៩  ហើយបានប្រកាសថា  ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ   កែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ពី"ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A"ទៅជា"ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"  ។ ដល់ពេលនោះ  វិធានការធ្វើចត្តាឡីស័កនឹងមិនត្រូវបានអនុវត្តចំពោះអ្នកឆ្លងជំងឺនោះទេ នឹងមិនស្វែងរកអ្នកប៉ះពាល់ជិតស្និទ្ធទៀតទេ ហើយមិនកំណត់តំបន់មានហានិភ័យខ្ពស់និងតំបន់មានហានិភ័យទាបទៀតឡើយទេ ក៏ដូចជាមិនអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងនិងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតទេ       នេះជាការកែលំអនិងកែសម្រួលបន្ថែមទៀតចំពោះយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន   គឺជាប្រតិបតិ្តការដោយម្ចាស់ការរបស់ប្រទេសចិនក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្រ្ត  និងកែលំអវិធានការបង្ការជំងឺរាតត្បាត ដោយឈរលើមូលដ្ឋានដូចជាវាយតម្លៃចម្រុះទៅលើការបម្លែងថ្មីរបស់វីរុស ស្ថានភាពជំងឺរាតត្បាត និងបទពិសោធបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងជាដើម    អ្វីដែលប្រទេសចិនបានគោរពគឺគោលការណ៍ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។

     ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងរយៈពេលជិត៣ឆ្នាំមក  ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។  យោងតាមសភាពការណ៍ជាតិរបស់ខ្លួន បានកំណត់គោលនយោបាយបង្ការជំងឺរាតត្បាតដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនទូលំទូលាយបំផុត បានការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា កាត់បន្ថយផលប៉ះពាល់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំងឺរាតត្បាតក្នុងកម្រិតអតិបរមា ។ បើមើលពីក្របខ័ណ្ឌសកល  អត្រាករណីឈឺធ្ងន់ធ្ងរ អាត្រាស្លាប់របស់ប្រទេសចិនសុទ្ធតែទាបជាងគេ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនចិនបានកើនឡើងពី៧៧,៣ឆ្នាំ ដល់៧៨,២ឆ្នាំ។ ក្នុងសភាពការណ៍ដែលសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិពិភពលោកទាំងមូលបានធា្លក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា  ចំណាត់ថ្នាក់នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិរបស់ប្រទេសចិនមានលេខរៀងកើនឡើង៦ ។

     ចាប់តាំងពីជំងឺរាតត្បាតពិភពលោកទាំងមូលផ្ទុះឡើងនៅឆ្នាំ២០២០មក  បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែបាននិងកំពុងស្វែងរក កែលំអនិងកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាតជាបន្តបន្ទាប់  ប្រទេសណាមួយសុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលសម្របខ្លួននៅពេលកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាត ហើយប្រទេសចិនក៏មិនបានក្លាយជាករណីលើកលែងដែរ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូចនៃប្រទេសមួយចំនួនតូចមានចេតនាឃោសនាបំប៉ោងរហូតដល់មួលបង្កាច់ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន  ធ្វើមិនដឹងមិនឮចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល  ហើយជៀសវាងមិននិយាយអំពីភាពច្របូកច្របល់ជាច្រើននិងតម្លៃដ៏ធ្ងន់ធ្ងរដែលគេបានបង់ក្នុងការបង្ការជំងឺរាតត្បាតរបស់ប្រទេសខ្លួន   ។   នេះជាស្ដង់ដារពីរទាំងស្រុង ហើយបានបំពានយ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

      នាពេលបច្ចុប្បន្ន   ការវិវត្តនៃស្ថានភាពជំងឺរាតត្បាតប្រទេសចិនគឺស្ថិតក្នុងការរំពឹងទុកនិងអាចគ្រប់គ្រងបានជាទូទៅ។  ទីក្រុងប៉េកាំងបានឆ្លងផុតពីដំណាក់កាលកំពូលនៃជំងឺរាតត្បាតមុនគេ ហើយតំបន់ផ្សេងទៀតនៃប្រទេសចិនក៏កំពុងកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតផងដែរ  ដោយស្ដារឡើងវិញនូវសណ្តាប់ធ្នាប់នៃផលិតកម្មនិងជីវភាពរស់នៅជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះតំបន់ជាច្រើនក៏បានស្វែងរកការកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងថែមមួយកម្រិតទៀត  ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកាន់តែប្រកបដោយភាពវិទ្យាសាស្ត្រ ភាពចំគោលដៅនិងប្រសិទ្ធភាព  ដោយឈរលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដែលមានស្រាប់បច្ចុប្បន្ន  ។ប្រទេសចិនមានជំនឿចិត្តយ៉ាងពេញលេញក្នុងការធានាឱ្យការកែសម្រួលបានដំណើរការដោយនឹងនរនិងមានរបៀបរៀបរយ។

     នាពេលបច្ចុប្បន្ននេះ  សមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយ  ហើយសមត្ថភាពព្យាបាលជំងឺ   ធ្វើតេស្តវីរុសនិងការចាក់វ៉ាក់សាំងរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។  នៅក្នុងបរិបទបែបនេះ  ភាគីចិនបានកែលំអវិធានការបង្ការជំងឺរាតត្បាត  ហើយផ្លាស់ប្ដូរចំណុចសំខាន់នៃការងារពីការបង្ការនិងគ្រប់គ្រងទៅជាការបង្ការករណីឈឺធ្ងន់និងការពារសុខភាព ធ្វើការចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត  និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។នេះគឺធ្វើតាមបែបវិទ្យាសាស្រ្តនិងទាន់ពេលវេលាដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា។

     ការប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង   ជំរុញយ៉ាងសកម្មឱ្យសហគមន៍អន្តរជាតិយកឈ្នះលើជំងឺរាតត្បាតគឺជាជម្រើសនិងសកម្មភាពរបស់ប្រទេសចិនក្នុងពេលប្រឈមមុខនឹងសភាពការណ៍ជំងឺរាតត្បាតដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក។យើងជឿជាក់ថា  ក្រោមការដឹកនាំដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXiJinPingជាស្នូលប្រមុខ  ដោយពឹងផ្អែកលើការសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់   និងការគាំទ្រដ៏រឹងមាំនៃកម្លាំងជាតិចម្រុះដែលមានភាពខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងប្រាកដជានឹងទទួលជ័យជម្នះចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាក់ជាមិនខាន ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស