ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបនឹងការលើកឡើងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចដែលលាបពណ៌ចំពោះការដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជម្ងឺកូវីដ១៩
2022-12-29 14:56:55cri
Share with:

ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ នៅក្នុងសន្និសីទកាសែតជាប្រចាំ មានអ្នកសារព័ត៌មានបានសួរថា ថ្មីៗកន្លងទៅនេះ មានប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានលាបពណ៌ចំពោះការដែលប្រទេសចិនកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជម្ងឺកូវីដ១៩ ហើយបានអះអាងថា ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩របស់ប្រទេសចិនគឺបរាជ័យ។តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាអ្វីចំពោះករណីនេះ?

លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការលើកឡើងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនគឺជាការលាបពណ៌ប្រកបដោយភាពរើសអើងនិងកលល្បិចនយោបាយដែលមានចេតនាអាក្រក់។ការពិតជាក់ស្តែងគឺក្នុងរយៈពេល៣ឆ្នាំបន្ទាប់ពីការផ្ទុះរាលដាលជំងឺកូវីដ១៩មក រដ្ឋាភិបាលចិនបានសម្របសម្រួលធនធានទាំងអស់និងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីការពារសុវត្ថភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិនគ្រប់រូប។បើមើលក្នុងក្រខណ្ឌសកលលោក អត្រាអ្នកមានជំងឺធ្ងន់ធ្ងរនិងអត្រាអ្នកស្លាប់របស់ប្រទសចិនគឺមានតិចបំផុត។អាយុកាលគិតជាមធ្យមរបស់ប្រជាជនចិនកើនឡើងពី៧៧.៣ឆ្នាំដល់៧៨.២ឆ្នាំ។ប្រទេសទាំងអស់លើលោកសុទ្ធតែឆ្លងកាត់រយៈពេលដែលកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ បច្ចុប្បន្ននេះ ស្ថានការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសចិនបានវិវឌ្ឍក្នុងកម្រិតដូចការប៉ាន់ប្រមាណនិងអាចគ្រប់គ្រងបាន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស