ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយកដ្ឋានគយចិនបានប្រកាសថា ជំរុញការបើកច្រកព្រំដែនឡើងវិញជាបន្តបន្ទាប់ ដើម្បីដឹកជញ្ជូនទំនិញនិងដឹកអ្នកដំណើរចេញចូលដោយមានសណ្តាប់ធ្នាប់
2022-12-29 12:17:28cri
Share with:

ថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ អគ្គនាយកដ្ឋានគយចិនបានចេញសេចក្តីប្រកាសថា ចាប់ពីថ្ងៃនេះតទៅ ខេត្តនិងភូមិភាគស្វយ័តពាក់ព័ន្ធនឹងជំរុញការបើកច្រកព្រំដែនឡើងវិញជាបន្តបន្ទាប់ ដើម្បីដឹកជញ្ជូនទំនិញនិងដឹកអ្នកដំណើរចេញចូលដោយមានសណ្តាប់ធ្នាប់។គួររំលឹកថា ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ ប្រទេសចិននឹងលុបចោលការធ្វើតេស្តPCRចំពោះអ្នកចូលដែនទាំងអស់ អ្នកចូលដែនទាំងអស់ត្រូវតែធ្វើរាយការណ៍ចំពោះគយអំពីលទ្ធផលនៃការធ្វើPCRក្នុង៤៨ម៉ោង ព្រមទាំងលុបចោលវិធានការត្រួតពិនិត្យការធ្វើតេស្តPCRនៃវីរុសកូវីដ១៩នៅច្រកព្រំដែនចំពោះគ្រឿងឧបភោគបរិភោគក្លាស្សេនិងទំនិញធម្មតាទាំងអស់ដែលនាំចូលប្រទេសចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស