ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"ប្រទេសចិនក្នុងសារជូនពរឆ្នាំថ្មី" វគ្គទី ២៖ ក្នុងឆ្នាំកន្លងទៅនោះ "សំឡេងនៃការតស៊ូ" បានបន្លឺឡើងនៅក្បែរត្រចៀកយើង
2022-12-29 17:58:31cri
Share with:

ក្នុងសារជូនពរឆ្នាំថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ "ការតស៊ូ" គឺជាពាក្យគន្លឹះដែលត្រូវបានលើកឡើងម្តងហើយម្តងទៀត ។

ក្នុងឱកាសឆ្នាំថ្មីចូឆ្នាំសកលលមកដល់ក្នុងឆ្នាំ ២០១៤ លោក Xi Jinping បានថ្លែងថា "កំណែទម្រង់គឺជាបុព្វហេតុដ៏អស្ចារ្យដែលទាមទារឱ្យយើងតស៊ូនិងខិតខំប្រឹងប្រែង ជាមួយគ្នា ។ "គ្មានខិតខំគឺមិនបានផល" ។ តើត្រូវធ្វើដូចម្តេចទើបឱ្យប្រទេសជាតិកាន់តែរុងរឿង ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែកាន់តែប្រសើរង លោក Xi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការតស៊ូ ។

នៅឆ្នាំ ២០១៥ មជ្ឈិមបក្សកុម្មុយនីស្តចិន បានកំណត់ពីទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

នៅឆ្នាំ ២០១៦ ប្រទេសចិនបានឈានចូលដំណាក់កាលចុងក្រោយនៃការកសាង សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។

នៅឆ្នាំ ២០១៧ GDPរបស់ប្រទេសចិនបានឈានដល់ ៨០ ទ្រីលានយាន់ប្រាក់ចិន ការធានារ៉ាប់រងវេជ្ជសាស្រ្តជាមូលដ្ឋានបានគ្របដណ្តប់លើប្រជាជនចំនួន ១.៣៥ ពាន់លាននាក់ ហើយមានប្រជាជនក្រីក្រនៅតាមជនបទជាង ១០ លាននាក់បានចេញផុតពីភាពក្រីក្រ ។ លោក Xi Jinping បានថ្លែងក្នុងសុន្ទរកថាអបអរឆ្នាំថ្មីឆ្នាំសកលពេលនោះថា៖"ទាល់តែធ្វើការតស៊ូទើបអាចធ្វើឱ្យសុបិនក្លាយជាការពិត" "សុភមង្គលគឺបានមកពីការខិតខំប្រឹងប្រែង" ។

នៅឆ្នាំ ២០១៨ ប្រទេសចិនបានប្រារព្ធខួបលើកទី ៤០ នៃកំណែទម្រង់និងការបើកទូលាយយ៉ាងឱឡារិក ហើយបានដាក់ចេញនូវវិធានការកំណែទម្រង់សំខាន់ៗជាង ១០០ ។ ពេលឈានចូលឆ្នាំ ២០១៩ លោក Xi Jinping នៅតែអំពាវនាវឱ្យប្រជាជនទាំងអស់ "ខិតខំប្រឹងប្រែងនិងតស៊ូជាមួយគ្នា"។

ក្នុងឆ្នាំ ២០២០ ប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រជាជនចិនបានរួមសាមគ្គីគ្នាតស៊ូរប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះ។ " ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ទី ១៣" បានបញ្ចប់ដោយជោគជ័យ ហើយការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយក៏ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ លោក Xi Jinping បានថ្លែងថា យើងនៅតែត្រូវខិតខំបន្ថែមទៀត ។

នៅឆ្នាំ ២០២១ បក្សកុម្មុយនីស្តចិនបានប្រារព្ធខួបលើកទី ១០០ របស់ខ្លួង។ ការគោរពដ៏ល្អបំផុតចំពោះប្រវត្តិសាស្ត្រនៃការតស៊ូដែលមានរយៈពេលមួយសតវត្សគឺការសរសេរប្រវត្តិសាស្រ្តថ្មីនៃការតស៊ូ ។ នៅក្នុងសារឆ្នាំថ្មីឆ្នាំ ២០២២ របស់លោក លោក Xi Jinping បានកោតសរសើរខ្ពស់ចំពោះអ្នកស្វែងរកសុបិនមកពីគ្រប់មជ្ឈដ្ឋានដែលកំពុងធ្វើការតស៊ូដោយស្ងាត់ៗ ។

ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានថ្លែងថា "ដើម្បីឱ្យប្រជាជនទាំងអស់មានជីវភាពរស់នៅកាន់តែល្អប្រសើរ យើងនៅមានផ្លូវវែងឆ្ងាយដែលត្រូវដើរ"។

ដំណើរវែងឆ្ងាយ មានតែការតស៊ូ!

អ្នកបកប្រែ:王幸
ប្លុកពិសេស