ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ៖ បង្អួចសម្រាប់ការចរចារអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងមិនបើកចំហជារៀងរហូតនោះទេ
2022-12-29 12:47:45cri
Share with:

តាមការផ្សាយដំណឹងនៃទូរទស្សន៍ព័ត៌មានអ៊ីរ៉ង់ឱ្យដឹងថា លោក Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងក្នុងបទសម្ភាសន៍មួយនៅប្រទេសអូម៉ង់កាលពីថ្ងៃទី ២៨ ខែធ្នូថា ប្រទេសអ៊ីរ៉ង់"នឹងមិនបើកចំហ" បង្អួចជារៀងរហូតសម្រាប់ការចរចាអំពីការអនុវត្តឡើងវិញកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ អ៊ីរ៉ង់ដាស់តឿនភាគីបស្ចិមប្រទេសដូចជាអាមេរិកដែលពាក់ព័ន្ធនឹងកិច្ចចរចាឱ្យធ្វើសកម្មភាពជាក់ស្តែង។

លោក Abdollahian បានថ្លែងអំពីកិច្ចជំនួបជាមួយលោក Jose Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការទូតនិងសន្តិសុខរបស់សហភាពអឺរ៉ុបនាពេលថ្មីៗកន្លងទៅនេះថា ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់និងឈានដល់ "គំនិតឯកភាពរួម"មួយចំនួនអំពីការចាប់ដំណើរការឡើងវិញនូវកិច្ចចរចា ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស