នៅចុងឆ្នាំ២០២២នេះ តំបន់នានាទូទាំងប្រទេសចិនបានអនុវត្តជាក់ស្តែងនូវគោលនយោបាយនិងការរៀបចំចាត់ចែងនៃកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិម ដោយគ្រោងផែនការស្តីពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងចាត់វិធានការមួយចំនួនដើម្បីជំរុញកំណើនដោយនឹងនរ។
ចាប់តាំងពីចូលខែធ្នូមក ខេត្តមួយចំនួនរបស់ប្រទេសចិនដូចជាខេត្ត Zhejiang ខេត្តShandong ខេត្ត Jiangsu ជាដើមបានរៀបចំឱ្យប្រតិភូធុរកិច្ចធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង រៀតណាមនិងម៉ាឡេស៊ីជាដើមដើម្បីធ្វើសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច។ ក្នុងនោះ ទំហំលក់ដូរសរុប(បូករួមទាំងទំហំមានបំណងជួញដូរ)នៃប្រតិភូខេត្តZhejiang មានដល់ទៅ ១៥២ លានដុល្លារអាមេរិក ប្រតិភូក្រុងNanjing ខេត្តJiangsu បានចុះកុងត្រានិងបញ្ជីបញ្ជាទិញដល់ទៅ ២៦០០ លានដុល្លារអាមេរិក។ សហគ្រាសអឺរ៉ុបដែលផ្តល់បទសម្ភាសន៍បានបង្ហាញថា ការជួបមុខផ្ទាល់ជាមួយដៃគូចិនធ្វើឱ្យពួកគាត់មានក្តីសប្បាយរីករាយ ឱកាសវិនិយោគនិងអនាគតទីផ្សារដែលដៃគូចិននាំមកគឺជាឱកាសពាណិជ្ជកម្មដ៏ធំសម្បើមដែលសហគ្រាសអឺរ៉ុបមិនអាចខកខានបានឡើយ៕