ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ការងារបង្ការជំងឺរាតត្បាតរបស់ប្រទេសចិន បានប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្ត្រ
2022-12-28 15:30:58cri
Share with:

        ថ្ងៃទី២៦ខែធ្នូ  រដ្ឋាភិបាលចិនបានចេញផ្សាយសេចក្តីប្រកាស  ដោយប្តូរឈ្មោះជំងឺរលាកសួតកូវីដ១៩ទៅជាជំងឺឆ្លងវីរុសកូវីដ១៩  ហើយបានប្រកាសថា  ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ  យោងតាម«ច្បាប់ស្ដីពីការបង្កានិងការព្យាបាលជំងឺឆ្លងរបស់សាធារណរដ្ឋប្រជាមានិតចិន»  កែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ពី"ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A"ទៅជា"ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"  ។ នៅពេលនោះ  ប្រទេសចិននឹងលែងអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩  លែងកំណត់ទំនាក់ទំនងជិតស្និទ្ធ  លែងកំណត់តំបន់ហានិភ័យខ្ពស់និងទាប  និងលែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លង សម្រាប់បុគ្គលិកនិងទំនិញដែលចូលដែនទៀតហើយ។

     នេះគឺជាការកែលំអនិងកែសម្រួលបន្ថែមទៀតនៃយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន   គឺជាប្រតិបតិ្តឈរលើមូលដ្ឋានដូចជា បានវាយតម្លៃចម្រុះទៅលើបម្លែងថ្មីរបស់មេរោគ ស្ថានភាពជំងឺរាតត្បាត និងបទពិសោធន៍បង្ការនិងគ្រប់គ្រងជាដើម  ហើយបានប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្រ្ត  និងកែលំអការបង្ការជំងឺរាតត្បាត  ក៏ដូចជាបានអនុវត្តតាមគោលការណ៍ដែលតម្កល់មនុស្សជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាអាទិភាពដដែល។

     នាពេលបច្ចុប្បន្ននេះ  មជ្ឈដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រពិភពលោក សម្គាល់ឃើញជាទូទៅថា  សមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយ មានតែករណីមួយចំនួនតិចដែលមានរោគសញ្ញារលាកសួតតែប៉ុណ្ណោះ។ ដូច្នេះ ការដែលប្រទេសចិនបានប្តូរឈ្មោះជំងឺរលាកសួតកូវីដ១៩ទៅជាជំងឺឆ្លងវីរុសកូវីដ១៩   គឺសមស្របនឹងលក្ខណៈជំងឺនិងផលប៉ះពាល់នាពេលបច្ចុប្បន្ន   ការកែសម្រួលកម្រិតឆ្លងនៃវីរុសកូវីដ១៩ទៅជា"ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"  ក៏សមស្របនឹងស្ថានភាពបង្កាជំងឺរាតត្បាតនាពេលបច្ចុប្បន្នផងដែរ។

     គួរឱ្យបញ្ជាក់ផងដែរថា   កែសម្រួលទៅជា"ថ្នាក់B គ្រប់គ្រងតាមថ្នាក់B"  វាមិនមែនមានន័យថាឈប់គ្រប់គ្រងទេ   គឺប្តូរការងារសំខាន់ពី"ការការពារឆ្លងមេរោគ"ទៅជា"ការការពារសុខភាពនិងការបង្ការករណីឈឺធ្ងន់"  ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ក្នុងកម្រិតខ្ពស់បំផុត។  រដ្ឋាភិបាលចិននឹងកែលំអបន្ថែមទៀតនូវការរៀបចំចាត់ចែងសម្រាប់ជនបរទេសដែលចូលដែនប្រទេសចិន  ក្នុងគោលបំណងដូចជាធ្វើការនិងផលិតកម្មឡើងវិញ  ធ្វើពាណិជ្ជកម្ម  បន្តការសិក្សា  និងជួបគ្រុមគ្រួសារជាដើម ព្រមនិងផ្តល់នូវភាពងាយស្រួលចំពោះទិដ្ឋាការ ក្រៅពីនេះ   យោងតាមស្ថានភាពជំងឺរាតត្បាតអន្តរជាតិ និងសមត្ថភាពធានាសេវាកម្មគ្រប់វិស័យ  រៀបចំជាថ្មីឡើងវិញតាមរបៀបរៀបរយនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋចិន។

     យោងតាមការអនុវត្តវិធានការ"១០ថ្មី"  ការធ្វើដំណើរឆ្លងតំបន់របស់ប្រជាជនចិនបានរៀបចំជាថ្មីឡើងវិញដោយរលូន ។  ភោជនីយដ្ឋាន និងរោងកុននៅក្នុងទីក្រុងធំៗដូចជាប៉េកាំងនិងសៀងហៃជាដើម  ត្រូវបានបើកជាបន្តបន្ទាប់។ ពីខេត្តZhejiangនិងខេត្តJiangsu នៅឆ្នេរសមុទ្រភាគខាងកើតរហូតដល់ខេត្តHunan  ខេត្តSichuanនៅតំបន់កណ្តាលនិងភាគខាងលិច   សហគ្រាសកំពុងមមាញឹកក្នុងការស្តារផលិតកម្មឡើងវិញ ហើយបានចាប់ផ្តើមការស្វែករកដៃគូពាណិជ្ជកម្មឆ្លងដែនឡើងវិញ..."ទិដ្ឋភាពក្នុងជីវភាពរស់នៅ"ដែលបានបាត់ជាយូរមកហើយបាននិងកំពុងលេចចេញជាថ្មីឡើងវិញ។

      អាចរំពឹងថា យោងតាមការអនុវត្តវិធានការបង្កាជំងឺរាតត្បាតរបស់ប្រទេសចិនដែលមានភាពកាន់តែប្រសើរឡើងជាបន្តបន្ទាប់   ប្រទេសចិននឹងមានលក្ខខណ្ឌ និងសមត្ថភាពក្នុងការឆ្លងកាត់យ៉ាងរលូននូវដំណាក់កាលកែសម្រួលនិងផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ក្នុងន័យការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតធំបំផុត ក៏ដូចជាជំរុញការស្តារឡើងវិញដោយល្បឿនលឿននូវសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមផងដែរ ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស