អគ្គនាយកដ្ឋានកីឡាជាតិចិនបានចេញផ្សាយ«របាយការណ៍ស្តីពីសមិទ្ធផលនៃកីឡាករចិនឆ្នាំ២០២២»នៅថ្ងៃទី២៧ខែធ្នូឱ្យដឹងថា កីឡាករចិនដណ្តើមបានជើងឯកពិភពលោកចំនួន៩៣ ក្នុងចំណោមវិញ្ញាសាចំនួន២១ ហើយបានបំបែកកំណត់ត្រាពិភពលោកចំនួន១១។ យោងតាមរបាយការណ៍នេះ នៅឆ្នាំ២០២២ កីឡាករចិនទទួលបានសមិទ្ធផលទាំងវិស័យកីឡានិងខាងស្មារតីក្នុងការចូលរួមការប្រកួតកីឡាលំដាប់អន្តរជាតិដូចជាការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជាដើម ដែលដណ្តើមបានកត្តិយសជូនជាតិនិងបងប្អូនជនរួមជាតិ ៕