ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិដ្ឋភាពថ្មីខាងការប្រើប្រាស់នៅទីជនបទដែលបង្ហាញតាមរយៈកញ្ចប់អីវ៉ាន់
2022-12-28 15:38:48cri
Share with:



គិតមកទល់ថ្ងៃទី ១ ខែធ្នូ ទិន្នន័យថ្មិបំផុតនៃវេទិការទិន្ន័យធំខាងការដឹកជញ្ជូនរហ័សនៃរដ្ឋបាលជាតិប្រៃសណីចិនបានបង្ហាញថា ប្រទេសចិនបានសម្រេចការដឹកជញ្ជូនកញ្ចប់អីវ៉ាន់នៅជនបទលើសពី ១០០ ប៊ីលានកញ្ចប់ក្នុងឆ្នាំ ២០២២ ដែលបានសម្រេចមុនពេល ៧ ថ្ងៃបើធៀបនឹងឆ្នាំទៅមិញ។ ជាមួយគ្នានេះដែរ ទន្ទឹមនឹងការពន្លឿនកសាងប្រព័ន្ធផ្ញើកញ្ចប់អីវ៉ាន់នៅជនបទក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ  អត្រាយគ្រប់ដណ្តប់នៃការដឹកកញ្ចប់អីវ៉ាន់ចូលភូមិត្រូបានលើកឡើងជាបន្តបន្ទាប់។ ឥឡូវនេះជារៀងរាល់ថ្ងៃមានកញ្ចប់អីវ៉ាន់ចំនួនជាង ១០០ លានកញ្ចប់ ដែលបានឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារប្រើប្រាស់នៅជនបត។

ផ្ញើពីស្រែចម្ការទៅកាន់ទូទាំងប្រទេស កសិផលត្រូវបានលក់ដូរកាន់តែងាយស្រួល។ ក្នុង ៣ ត្រីមាសដើមឆ្នាំនេះ ទំហំលក់រាយកសិផលតាមអនឡាញនៅទូទាំងប្រទេសចិនមានចំនួន ៣៧៤៥១០ លានយាន់ប្រាក់ចិន កើនឡើង ៨.៨%បើធៀបនឹងឆ្នាំ ២០២១ ល្បឿនកំណើនកើនឡើង ៧.៣%។ បណ្តាញដឹកជញ្ជូនរហ័សដែលត្រូវបានបំពេញបន្ថែមឥតឈប់ឈរនិងត្បាញ់យ៉ាងក្រាស់ធ្វើឱ្យចរាចរណ៍កញ្ចប់អីវ៉ាន់កាន់តែមានភាពងាយស្រួល កសិោលកាន់តែច្រើនឡើងៗលក់ផ្ទាល់ទៅកាន់ទូទាំងប្រទេសតាមរយៈបណ្តាញដឹកជញ្ជូនរហ័ស ក្នុងនោះមិនតិចទេបានលក់ទៅបរទេស។ កញ្ចប់អីវ៉ាន់តូចៗបានជួយកសិករបង្កើនចំណូល និងក្រាលផ្លូវសម្រាប់ការអភិវឌ្ឍឧស្សាហកម្មជនបទ។

ស្របពេលដែលជំរុញឱ្យកសិផលលក់ទោកាន់ទូទាំងប្រទេសចិន វត្ថុតប្រើប្រាស់កាន់តែច្រើនឡើងៗត្រូវបានដឹកជញ្ជូនចូលជនបទតាមរយៈកញ្ចប់អីវ៉ាន់នីមួយៗ ដែលបានធ្វើឱ្យពលរដ្ឋជនបទមានជ្រើសកាន់តែច្រើនក្នុងការទិញអីវ៉ាន់ ។

 

កញ្ចប់អីវ៉ាន់តូចៗបានជំរុញឱ្យទីផ្សារប្រើប្រាស់នៅជនបទបញ្ចេញសក្តានុពលយ៉ាងលឿនរហ័ស។ ទិន្ន័យធុរកិច្ចបានបង្ហាញថា ក្នុង ៣ ត្រីមាសដើមឆ្នាំ ២០២២ ទំហំលក់រាយតាមអនឡាញនៅជនបទបានឡើងដល់ ១៤៩៧៨៥ លានយាន់ប្រាក់ចិន កើនឡើង ៣។៦%បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២១៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស