ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ យកចិត្តទុកដាក់ចំពោះការដែលជប៉ុនបន្ថែមថវិកាការពារជាតិយ៉ាងច្រើន
2022-12-28 11:51:15cri
Share with:

         ក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី២៧ខែធ្នូ មានអ្នកកាសែតបានសួរថា តាមព័ត៌មានក្នុងកិច្ចប្រជុំទីបណ្តោះអាសន្ននៃគណៈរដ្ឋមន្ត្រីជប៉ុននាថ្ងៃទី២៣ ខែធ្នូ រដ្ឋាភិបាលជប៉ុនបានសម្រេចថា      នឹងបន្ថែមថវិកាការពារជាតិឆ្នាំ២០២៣ ឱ្យឡើងដល់ទៅ ៦.៨ ទ្រីលានយ៉េនជប៉ុន ដែលជាកំណត់ត្រាថ្មី។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?

         លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនយកចិត្តទុកដាក់ចំពោះការដែលជប៉ុនបន្ថែមថវិកាការពារជាតិយ៉ាងច្រើនសន្ធឹកបែបនេះ។ លោកបានបន្តថា ជប៉ុនអះអាងថាសភាពការណ៍ក្នុងតំបន់កាន់តែតានតឹងគឺក្នុងគោលបំណងបំផុសកម្លាំងយោធារបស់ខ្លួន វាជារឿងមានគ្រោះថ្នាក់ខ្លាំងណាស់  ដែលនាំឱ្យប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះជប៉ុនថាពិតជាធ្វើឡើង ដើម្បីតែការពារខ្លួន និងគាំទ្រមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធីឬយ៉ាងណា។   ជប៉ុនគួរគិតពិចារណាពីកំហុសក្នុងប្រវត្តិសាស្ត្របំផុសការឈ្លានពានរបស់ខ្លួន  បញ្ចេញមេតិនិងធ្វើសកម្មភាពយោធាយ៉ាងមធ្យ័ត កុំឱ្យបណ្តាប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិបាត់បង់ទំនុកចិត្តថែមទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស