ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំប្រចាំឆ្នាំ២០២២នៃក្រុមប្រឹក្សាគណៈកម្មាធិការសហប្រតិបត្តិការធនាគារគំនិតអន្តរជាតិស្តីពី “ខ្សែក្រវាត់និងផ្លូវ”បានបើកធ្វើ
2022-12-28 14:58:24cri
Share with:

ថ្ងៃទី២៧ ខែធ្នូ កិច្ចប្រជុំប្រចាំឆ្នាំ២០២២នៃក្រុមប្រឹក្សានៃគណៈកម្មាធិការសហប្រតិបត្តិការធនាគារគំនិតអន្តរជាតិស្តីពី “ខ្សែក្រវាត់និងផ្លូវ”បានបើកធ្វើតាមអនឡាញនៅកន្លែងផ្ទាល់។កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃការធ្វើវិសោធនកម្មរបៀវារៈក្រុមប្រឹក្សា បោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានក្រុមប្រឹក្សា ព្រមនិងចាប់ដំណើរការសកម្មភាពប្រមូលរបាយការណ៍ធនាគារគំនិតទូទាំងពិភពលោក។


លោកFuHuaប្រធានក្រុមប្រឹក្សាថ្មីដែលទើបជាប់ឆ្នោតនិងជាប្រធានទីភ្នាក់ងារសារព័ត៌មានស៊ីនហ្វាបានលើកឡើងថា ប្រឈមមុខនឹងការរំពឹងទុកយ៉ាងកក់ក្តៅរបស់សហគមន៍អន្តរជាតិចំពោះការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស ធនាគារគំនិតត្រូវតែដើរតួនាទីជាវេទិកាប្រាជ្ញា វេទិកាផ្លាស់ប្តូរនិងវេទិកាផ្សព្វផ្សាយ ដើម្បីរួមគ្នាជំរុញឱ្យ “ខ្សែក្រវាត់និងផ្លូវ”មានស្ថិរភាពនិងយូរអង្វែង រួមគ្នាជំរុញការតភ្ជាប់ដួងចិត្តរបស់ប្រជាជនក្នុងប្រទេសតាម “ខ្សែក្រវាត់និងផ្លូវ” ព្រមទាំងរួមគ្នាផ្សព្វផ្សាយពីរឿងរ៉ាវនៃ “ខ្សែក្រវាត់និងផ្លូវ”។

គួរបញ្ជាក់ថា គណៈកម្មាធិការសហប្រតិបត្តិការធនាគារគំនិតអន្តរជាតិស្តីពី “ខ្សែក្រវាត់និងផ្លូវ”បានបង្កើតឡើងនៅខែមេសា ឆ្នាំ២០១៩ ដែលផ្តួចផ្តើមដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហ្វានិងធនាគារគំនិតចំនួន១៥នៅក្នុងនិងក្រៅប្រទេសចិន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >