ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២២ ទីក្រុងនិងជនបទចិនបានផ្តល់ឱកាសការងារថ្មីដល់មនុស្សចំនួន១១៤៥ម៉ឺននាក់
2022-12-28 12:23:31cri
Share with:

          ក្រសួងធនធានមនុស្សនិងការធានារ៉ាប់រងសង្គមចិនបានចេញផ្សាយទិន្នន័យនាពេលថ្មីៗកន្លងទៅនេះថា ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២២  នៅទីក្រុងនិងជនបទទូទាំងប្រទេសចិនបានផ្តល់ឱកាសការងារថ្មីដល់មនុស្សចំនួន ១១៤៥ ម៉ឺននាក់ បានសម្រេចគោលដៅភារកិច្ចពេញមួយឆ្នាំស្តីពីការផ្តល់ការងារដល់មនុស្សចំនួន១១០០ម៉ឺននាក់។  

        រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយផ្តល់ការជួយគាំទ្រចំគោលដៅចំពោះជនក្រីក្រដែលគ្មានការងារធ្វើ   និងជួយក្រុមមនុស្សត្រូវការការយកចិត្តទុកដាក់ជាសំខាន់ៗឱ្យចូលបម្រើការងារ។   គួរបញ្ជាក់ថា ពីខែមករាដល់ខែវិច្ឆិកា  បុគ្គលបាត់បង់ការងារនៅទីក្រុងនិងជនបទចិនចំនួន ៤៧៦ ម៉ឺននាក់ទទួលបានឱកាសការងារថ្មី ខណៈបុគ្គលពិបាកស្វែងរកការងារចំនួន ១៦៣ ម៉ឺននាក់ទទួលបានឱកាសការងារ។

         ឧស្សាហកម្មថ្មីនិងកម្លាំងចលករថ្មីបន្តកើនឡើង  ឱកាសការងារនិងអាជីពប្រភេទថ្មីបានកើនឡើងឥតឈប់ឈរ។សៀវភៅបែងចែកប្រភេទអាជីពជាតិចិនបានធ្វើវិសោធនកម្មនៅឆ្នាំ២០២២  បានបន្ថែមអាជីពថ្មីចំនួន ១៥៨ ប្រភេទ   អាជីពឌីជីថលចំនួន ៩៧ ប្រភេទបានត្រូវកត់ត្រាជាលើកទីមួយ ។អាជីពថ្មីនិងប្រភេទពលកម្មថ្មីបានបង្កើតឱកាសការងារកាន់តែច្រើន ដែលបានផ្តល់លំហអភិវឌ្ឍអាជីពកាន់តែធំទូលាយដល់ពលករ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស