រ៉ុក្តែតដឹកជញ្ជួនChangzheng4-Bត្រូវបានបាញ់បង្ហោះនៅមជ្ឈណ្ឌលបង្ហោះផ្កាយរណបTaiyuanប្រទេសចិនដែលបានដឹកជញ្ជូនផ្កាយរណបGaofen11-4ទៅក្នុងគន្លងតារាវិធីតាមការគ្រោងទុកដោយជោគជ័យ នេះមានន័យថា បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។ផ្កាយរណប Gaofen11-4ដែលត្រូវបាញ់បង្ហោះលើកនេះគឺសិក្សាស្រាវជ្រាវជាសំខាន់ដោយវិទ្យាស្ថានទី៥នៃក្រុមហ៊ុនបច្ចេកវិទ្យាលំហអាកាសគ្រុបប្រទេសចិន។
នេះគឺជាលើកទី៩៦នៃការបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជួន Changzheng4 ហើយក៏ជាលើកទី៤៥៧នៃការបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូនស៉េរី Changzhengដេរ។បេសកកម្មលើកនេះជាលើកចុងក្រោយរបស់រ៉ុក្កែតដឹកជញ្ជួន Changzheng4ដែលត្រូវបាញ់បង្ហោះក្នុងឆ្នាំ២០២២។គិតរហូតទល់ពេលនេះ រ៉ុក្កែតដឹកជញ្ជូន Changzheng4បានបំពេញបេសកកម្មចំនួន១១លើកក្នុងឆ្នាំ២០២២ដោយជោគជ័យ។សព្វថ្ងៃ រ៉ុក្កែតដឹកជញ្ជួន Changzheng4បានត្រូវអនុវត្តវិធានការសិក្សាស្រាវជ្រាវទាំងស្រុងដែលប្រកបដោយលក្ខណៈពាណិជ្ជកម្ម និងមានស្តង់ដា ប្រភេទចំនួន៧អាចបំពេញបេសកកម្មគ្រប់បែកយ៉ាង ហើយយ៉ាងលឿនបំផុត អាចបង្ហោះបានក្នុងរយៈពេល៦ខែបន្ទាប់ពីទទួលបេសកកម្មជាក់លាក់៕