ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្តល់អនុសាសន៍សំខាន់ចំពោះចលនាការសុខាភិបាលស្នេហាជាតិ
2022-12-27 15:54:28cri
Share with:

     ក្នុងឱកាសខួបលើកទី ៧០ នៃការចាប់ផ្តើមចលនាសុខាភិបាលស្នេហាជាតិ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍សំខាន់ថា  ៧០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ចលនាសុខាភិបាលស្នេហាជាតិបានតម្កល់សុខភាពប្រជាជនជាស្នូល ប្រកាន់ខ្ជាប់នូវការបង្ការជាអាទិភាព ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់បរិស្ថានសុខាភិបាលនៃទីក្រុងនិងជនបទ ធ្លើយតបដោយមានប្រសិទ្ធភាពចំពោះ ការរីករាលដាលនៃជំងឺឆ្លងធំៗនិងកែលម្អអភិបាលកិច្ចសុខភាពសង្គម ។ សង្ឃឹមថា សមមិត្តនៃចលនាសុខាភិបាលស្នេហាជាតិចងចាំពីគោលបំណងដើមនិងបេសកកម្មរបស់ខ្លួន បន្តវេននិងពង្រីកប្រពៃណីដ៏ល្អប្រសើរ បង្កើនអត្ថន័យនៃការងារ ច្នៃប្រឌិតវិធីសាស្រ្តការងារ ដើម្បីរួមចំណែកថ្មីក្នុងការពន្លឿនការកសាងប្រទេសចិនសុខភាព ល្អ ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩របស់ប្រទេសចិនកំពុងប្រឈមមុខនឹងស្ថានការណ៍ថ្មីនិងភារកិច្ចថ្មី គឺចាំបាច់ត្រូវអនុវត្តចលនាសុខាភិបាលស្នេហាជាតិឱ្យកាន់តែចំគោលដៅ  ណែនាំមហាជនទាំងឡាយឱ្យខិតខំរៀនសូត្រពីចំណេះដឹងខាងសុខភាព បង្កើតទម្លាប់អនាម័យផ្ទាល់ខ្លួនឱ្យបានល្អនិងយកទៅអនុវត្តក្នុងជីវភាពរស់នៅ  ដើម្បីបង្កើតខ្សែការពារជំងឺឆ្លងក្នុងសង្គមឱ្យរឹងមាំ ក្នុងន័យការពារអាយុជីវិតនិងសុខភាពប្រជាជនប្រកបដោយប្រសិទ្ធភាព ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស