ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានដាក់ឲ្យប្រើប្រាស់រយៈពេល១០ឆ្នាំដែលបានដឹកអ្នកដំណើរ១ពាន់៦រយ៩០លាននាក់ប្រកបដោយសុវត្ថិភាព
2022-12-27 15:08:44cri
Share with:

ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១២ ពីចំណតប៉េកាំងដល់ចំណតក្រុងZhengzhouនៃផ្លូវដែក

ល្បឿនលឿនប៉េកាំង-ក្វាងចូវបានដាក់ឲ្យប្រើប្រាស់ នេះគឺមានន័យថា ផ្លូវដែក

ល្បឿនលឿនប៉េកាំង-ក្វាងចូវបានដាក់ឲ្យប្រើប្រាស់ទាំងស្រុងជាផ្លូវការ។ក្នុងនាមជា

ផ្លូវដែកល្បឿនលឿនដែលដឹកអ្នកដំណើរច្រើនជាងគេក្នុងប្រទេសចិន ក្នុងរយៈ

ពេល១០ឆ្នាំកន្លងទៅ ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវបានតភ្ជាប់នូវទីក្រុងនិង

ខេត្តចំនួន៦គឺទីក្រុង

ប៉េកាំង ខេត្តHebeiខេត្តHenanខេត្តJiangxiខេត្តHunanនិងខេត្ត

ក្វាងតុងដែលបានដឹកអ្នកដំណើរចំនួន១ពាន់៦រយ៩០លាននាក់ប្រកបដោយសុវត្ថភាព ហើយបានក្លាយជាសរសៃរឈាមនៃចរាចរណ៍មាសនិងជាច្រកយុទ្ធសាស្ត្រ

របស់ប្រទេសចិន។

ផ្លូវដែកល្បឿនលឿនប៉េកាំង-ក្វាងចូវមានប្រវែង២២៩៨គីឡូម៉ែត្រដែលមាន

ចំណតចំនួន៣៧ ល្បឿនធ្វើដំណើងបានដំឡើងពី៣០០គីឡូម៉ែត្រក្នុងមួយម៉ោងនៅ

គ្រាដំបូងដល់៣៥០គីឡូម៉ែត្រក្នុងមួយម៉ោងនាពេលបច្ចុប្បន្ន។ក្នុងនាមជាចំណែកដ៏

សំខាន់នៃផ្លូវដែកនៃប្រទេសចិន ការចាប់ដំណើរការរបស់ផ្លូវដែកល្បឿនលឿន

ប៉េកាំង-ក្វាងចូវបានត្រូវបង្រួញពេលលេវាដែលធ្វើដំណើរពីក្រុងប៉េកាំងទៅក្រុង

ក្វាងចូវដែលំណាយពេលត្រឹម៨ម៉ោងក៏អាចធ្វើដំណើរពីប៉េកាំងទៅក្រុងក្វាងចូវតែម្តង ក្នុងនោះពីក្រុងប៉េកាំងដល់ក្រុងWuhanដែលជាក្រុងស្ថិតនៅភាគកណ្តាលនៃ

ប្រទេសចិនមានចម្ងាយជាង១ពាន់គីឡូម៉ែត្រចំណាយពេលត្រឹមតែ៣ម៉ោងនិង៤៨នាទីតែប៉ុណ្ណោះ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស