ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសតួកគីប្រកាសពីការរកឃើញធនធានឧស្ម័នធម្មជាតិចំនួន ៥៨ ពាន់លានម៉ែត្រគូបនៅក្នុងសមុទ្រខ្មៅ
2022-12-27 15:53:52cri
Share with:

លោក Erdogan ប្រធានាធិបតីតួកគីបានថ្លែងកាលពីថ្ងៃទី ២៦ ខែធ្នូថា ប្រទេសតួកគីបានរកឃើញធនធានឧស្ម័នធម្មជាតិចំនួន ៥៨ ពាន់លានម៉ែត្រគូបនៅក្នុងតំបន់សមុទ្រខ្មៅ ។

លោក Erdogan  បានថ្លែងក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃដដែលនោះថា  ការរកឃើញលើកនេះបានតាំងជាមូលដ្ឋានគ្រឹះសម្រាប់ការរុករកធនធានឧស្ម័នធម្មជាតិថ្មីនៅក្នុងតំបន់ក្បែកនេះនាពេលអនាគត ហើយតួកគីនឹងចាប់ផ្តើមការងាររុករកថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ គោលដៅចុងក្រោយរបស់ប្រទេសតួកគីគឺសម្រេចបាននូវការបំពេញតម្រូវគ្រប់គ្រាន់ខាងធនធានប្រេងនិងឧស្ម័នដោយម្ចាស់ការ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស