ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកសភាអាមេរិក៖លោកត្រាំប្រហែលនឹងត្រូវប្តឹងនិងដាក់ទោសហើយត្រូវប្រើជីវិតចុងក្រោយរបស់ខ្លួននៅក្នុងពន្ធនាគារ
2022-12-27 13:56:19cri
Share with:

         គេហទំព័រ«ទស្សនវដ្តីព័ត៌មានប្រចាំសប្តាហ៍អាមេរិក»បានផ្សាយដំណឹងនៅពេលថ្មីៗនេះថា  លោក Jamie Raskin សមាជិកសភាអាមេរិកបានផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី២៤ខែធ្នូថា  លោក ត្រាំ អតីតប្រធានាធិបតីអាមេរិកប្រហែលនឹងត្រូវប្តឹងនិងដាក់ទោសពីបទបង្កភាពចលាចលនៅវិមានរដ្ឋសភា ដែលនឹងត្រូវប្រើ “ជីវិតចុងក្រោយនៅក្នុងពន្ធនាគារ”។

        លោក Jamie Raskin ធ្លាប់ទទួលបន្ទុកគណៈកម្មការស៊ើបអង្កេតពិសេសអំពីហេតុការណ៍ចលាចលនៅវិមានរដ្ឋសភា លោកបានថ្លែងថា មនុស្សរាប់រយនាក់ដែលបង្កហេតុផ្ទាល់បានត្រូវចាប់ដាក់ពន្ធនាគារ បើមេខ្លោងរួចខ្លួនមិនត្រូវបានកាត់ទោស នេះវាខុសឆ្គងខ្លាំងណាស់។

       គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ខែធ្នូ គណៈកម្មការស៊ើបអង្កេតពិសេសបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតចុងក្រោយដោយបានស្នើក្រសួងយុត្តិធម៌អាមេរិកឱ្យចោទប្រកាន់ព្រហ្មទណ្ឌយ៉ាងហោចចំនួន៤ ករណី   ដែលលោកត្រាំជាប់សង្ស័យពីបទរារាំងនិងមិនផ្ទេរអំណាចប្រធានាធិបតី៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស