ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា តាមការពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយបានបង្ហាញ ថាតម្លៃសរុបនៃ GDPប្រទេសចិននាឆ្នាំ២០២១គឺ114,9237ទ្រីលានយាន់ប្រាក់ចិន
2022-12-27 15:24:07cri
Share with:

ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ វេបសយនៃរដ្ឋបាលជាតិស្ថិតិចិនបានចេញរបាយ

ការណ៍ស្តីពីការពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយចំពោះផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ២០២១។យោងតាមការកំណត់របស់ប្រទេសចិនស្តីពីការពិនិត្យផ្ទៀងផ្ទាត់ចំពោះGDPនិងបទ្ធដ្ឋានប្រកាសទិន្ឋន័យ ការត្រួតពិនិត្យចំពោះGDPប្រចាំឆ្នាំរួមមានការ

ពិនិត្យផ្ទៀងផ្ទាត់ជំហានដំបូងនិងការត្រួតពិនិត្យចុងក្រោយ។ពេលថ្មីៗកន្លងទៅ យោងតាមរបាយការណ៍ស្ថិតិប្រចាំឆ្នាំរបស់រដ្ឋបាលជាតិស្ថិតិចិន ការទូទាត់ចុង

ក្រោយរបស់ក្រសួងហិរញ្ញវត្ថុចិននិងឯកសារហិរញ្ញវត្ថុនៃស្ថាប័នពាក់ព័ន្ធ រដ្ឋបាលជាតស្ថិតិចិនបានពិនិត្យផ្ទៀងផ្ទាត់ជាចុងក្រោយចំពោះទិន្ឋន័យនៃGDPប្រចាំឆ្នាំ២០២១ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ឆ្លងតាមការពិនិត្យផ្ទៀងផ្ទាត់

ចុងក្រោយ នៅឆ្នាំ២០២១ តម្លៃសរុបបច្ចុប្បន្ននៃGDPគឺ114,9237ទ្រីលានយាន់

ប្រាក់ចិន ដែលបានកើនឡើង556,7ប៊ីលានយាន់ចិន បើប្រៀបធៀបនឹងការគណនា

ជំហានដំបូង។បើគិតតាមតម្លៃដូចគ្នា GDPរបស់ប្រទេសចិននាឆ្នាំ២០២១បានកើន

ឡើង៨.៤ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០២០ ដែលបានកើឡើង០.៣ភាគ

រយ បើប្រៀបធៀបជាមួយទិន្ន័យនៃការគណនាជាជំហានដំបូង៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស