ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មប្រទេសចិនរួមជាមួយអង្គការស្បៀងអាហារនិងកសិកម្មនៃអ.ស.ប.បង្កើតវេទិកាដើម្បីជំរុញការច្នៃប្រឌិតថ្មីនិងសិក្សាស្រាវជ្រាវអំពីកសិកម្ម
2022-12-27 14:56:35cri
Share with:

ពេលថ្មីៗនេះអង្គការស្បៀងអាហារនិងកសិកម្ម(FAO)នៃអង្គការសហប្រជាជាតិនិងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មប្រទេសចិន(CAAS)បានចុះហេត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តវេទិកាច្នៃប្រឌិតថ្មីFAO-CAASដើម្បីជំរុញការសិក្សាស្រាវជ្រាវអំពីកសិកម្មនិងការច្នៃប្រឌិតថ្មីចំពោះបច្ចេកទេសព្រមទាំងជំរុញការធ្វើ

បរិវត្តកម្មកសិកម្មនិងប្រព័ន្ធស្បៀងអាហារ។

ក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវអំពីកសិកម្មនាយសមុទ្រលើកទី៦ដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះលោកWuKongmingប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មប្រទេសចិនបានថ្លែងថាបណ្ឌិត្យសវិទ្យាសាស្ត្រកសិកម្មប្រទេសចិនប្រកាន់

ខ្ជាប់នូវទស្សនៈសកលដើម្បីគ្រោងផែនការនិងជំរុញការច្នៃប្រឌិតថ្មីចំពោះ

បច្ចេកវិទ្យា ជំរុញការនាំចូលនូវបច្ចេកវិទ្យាកសិកម្មនិងនាំចេញនូវសមិទ្ធផលនៃការ

ស្រាវជ្រាវអំពីបច្ចេកវិទ្យា ដែលរួមចំណែកជាតម្រិះប្រាជ្ញានិងផែនការប្រទេសចិន

កាន់តែច្រើនដល់ការអភិវឌ្ឍស្បៀងអាហារសកល។

តំណាងនៃអង្គការស្បៀងអាហារនិងកសិកម្មនៃអ.ស.ប.ប្រចាំប្រទេសចិនបានថ្លែងថា អង្គការស្បៀងអាហារនិងកសិកម្មនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយ

បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មប្រទេសចិន ដើម្បីជំរុញការធ្វើបរិថត្តកម្ម

កសិកម្មនិងប្រព័ន្ធស្បៀងអាហារដែលចាការរួមចំណែកទៅក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស