ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់៖ “បង្អួចសន្ទនា” ដើម្បីវិលត្រឡប់ទៅកាន់ការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញនៅតែបើកចំហ
2022-12-27 12:23:32cri
Share with:

លោក Nasser Kanaani  អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃទី២៦ខែធ្នូថា  និយាយចំពោះអ៊ីរ៉ង់“បង្អួចសន្ទនា” ដើម្បីត្រឡប់ទៅកាន់ការអនុវត្តកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដោយគ្រប់ជ្រុងជ្រោយឡើងវិញនៅតែបើកចំហ។ លោកបានថ្លែងក្នុងសន្និសីទប្រចាំថ្ងៃថា  ការឯកភាពគ្នាដើម្បីបន្តអនុវត្តកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅតែជាជម្រើសសម្រាប់តុចរចា។ បើភាគីប្រទេសលោកខាងលិចពាក់ព័ន្ធការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បង្ហាញពីការប្តេជ្ញាចិត្តដ៏ចាំបាច់ នោះ “ អាចឈានដល់កិច្ចព្រមព្រៀងបាន”។

លោក Kanaani  បានលើកឡើងថា ទង្វើរបស់រដ្ឋាភិបាលអាមេរិកមានភាពច្របូកច្របល់និងផ្ទុយពីគ្នា មានជំហរអវិជ្ជមាន។អ៊ីរ៉ង់នៅតែខិតខំឱ្យឈានដល់កិច្ចព្រមព្រៀង តែត្រូវមើលភាគីដទៃ ជាពិសេសសកម្មភាពជាក់ស្តែងរបស់ភាគីអាមេរិក៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស