ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”ត្រូវបានជំរុញទៅមុខដោយមានស្ថិរភាព ហើយទទួលបានសមិទ្ធផលជាច្រើន
2022-12-27 15:03:00cri
Share with:

ថ្ងៃទី២៦ ខែធ្នូ លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវត្រូវបានជំរុញទៅមុខដោយមានស្ថិរភាព ហើយទទួលបានសមិទ្ធផលជាច្រើនភាគីចិនរីករាយរួមជាមួយភាគីនានា បូកសរុបសមិទ្ធផល និងគ្រោងផែនទីបង្ហាញផ្លូវថ្មី ដើម្បីធ្វើឱ្យ “ខ្សែក្រវាត់និងផ្លូវ”ដែលជា “ខ្សែក្រវាត់អភិវឌ្ឍន៍” បាននាំមកនូវសុភមង្គលដល់ពិភពលោកឱ្យមានភាពកាន់តែរុងរឿង។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ មានអ្នកសារព័ត៌មានសួរថា បច្ចុប្បន្ន គម្រោងខ្សែពណ៌ខៀវទី១នៃរថភ្លើងធុនស្រាលLagosរបស់នីហ្សេរីយ៉ាបានសាងសង់រួចដោយរលូន ហើយក្លាយទៅជារថភ្លើងធុនស្រាលដើរដោយថាមពលអគ្គិសនីទី១នៅតំបន់
អាហ្វ្រិកខាងលិច ការកសាង “ខ្សែក្រវាត់និងផ្លូវ”ដោយគុណភាពខ្ពស់បានបន្ថែមសមិទ្ធផលថ្មី។តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងម៉េចចំពោះករណីនេះ?

លោកស្រីMaoNingបានលើកឡើងថា គម្រោងខ្សែពណ៌ខៀវទី១នៃរថភ្លើងធុនស្រាលLagosជារថភ្លើងធុនស្រាលដើរដោយថាមពលអគ្គិសនីទី១នៅតំបន់
អាហ្វ្រិកខាងលិច
 និងជាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំវិនិយោគធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខេត្តLagosការសាងសង់រាល់នៃគម្រោងនេះនឹងជួយសម្រាលយ៉ាងខ្លាំងនូវសម្ពាធចរាចរណ៍ក្នុងតំបន់ ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ព្រមនិងផ្តល់ជាបទពិសោធន៍សម្រាប់ការសាងសង់ផ្លូវរថភ្លើងដល់នីហ្សេរីយ៉ានិងតំបន់អាហ្រ្វិកខាងលិច៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស