ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រកាសពីវិធានការបណ្តោះអាសន្នអំពីការចេញចូលដែននៃជនជាតិចិននិងបរទេស
2022-12-27 15:40:41cri
Share with:



         ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២  ក្រុមការងារកិច្ចការទូតនៃយន្តការបង្ការនិងគ្រប់គ្រងការរាលដាលនៃវីរុសកូវីដ១៩នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«សេចក្តីជូនដំណឹងអំពីវិធានការបណ្តោះអាសន្នស្តីពីការចេញចូលដែននៃជនជាតិចិននិងបរទេស»  ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៨ ខែមករាឆ្នាំ២០២៣ តទៅ។  1បុគ្គលដែលចង់មកកាន់ប្រទេសចិន ត្រូវធ្វើតេស្តកូវីដ១៩អំឡុងពេល៤៨ម៉ោងមុនពេលធ្វើដំណើរ  បើអវិជ្ជមានអាចចេញដំណើរមកចិនបាន។    2 មិនធ្វើតេស្តកូវីដ១៩ចំពោះអ្នកចូលដែនចិនទេ  អ្នកដែលប្រកាសសុខភាពធម្មតា ហើយពេលទទួលការត្រួតពិនិត្យធម្មតានៅច្រកគយបើគ្មានអ្វីចម្លែក  នោះអាចចូលដែននិងចូលរួមសកម្មភាពសង្គមបាន។     3  ធ្វើឱ្យជើងយន្តហោះចូលដែនចិនមានភាពកាន់តែងាយស្រួល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដំណើរការនៃព្រលានយន្តហោះ និងបង្កើនសមត្ថភាពទទួលជើងយន្តហោះនៃទីក្រុងសំខាន់ៗ។  4  កែសម្រួលវិធានការផ្តល់ទិដ្ឋាការចំពោះឥស្សរជនបរទេសឱ្យមានភាពកាន់តែងាយស្រួល ដើម្បីបំពេញតម្រូវការនិងផែនការមកចិនដើម្បីស្តារផលិតកម្ម  ធ្វើការងារ ធ្វើពាណិជ្ជកម្ម ចូលរៀន សួរសុខទុក្ខសាច់ញាតិ ឬគ្រួសារជួបជុំជាដើម។    5 យោងតាមសភាពរាលដាលនៃជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពធានានិងសេវាកម្មគ្រប់វិស័យ នឹងអនុញ្ញាតឱ្យប្រជាជនចិនចេញទៅធ្វើទេសចរណ៍នៅបរទេសដោយមានរបៀបរៀបរយ ដោយឈរលើគោលការណ៍សាកល្បងនៅកន្លែងមួយចំនួនសិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស
ព័ត៌មានរូបភាព ច្រើនទៀត >