ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការថាមពលបរមាណូអន្តរជាតិនឹងបញ្ជូនអ្នកជំនាញទៅប្រចាំការនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤នៃប្រទេសអ៊ុយក្រែន
2022-12-26 12:35:23cri
Share with:

      គេហទំព័រផ្កាយរណបរុស្ស៊ី( Sputnik) បានផ្សាយដំណឹងថា   អង្គការថាមពលបរមាណូអន្តរជាតិបានចេញផ្សាយព័ត៌មានថា កំពុងត្រៀមចាត់បញ្ជូនអ្នកជំនាញឱ្យទៅប្រចាំការរយៈពេលយូរនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤នៃប្រទេសអ៊ុយក្រែនក្នុងគោលបំណងផ្តល់ការគាំទ្រខាងបច្ចេកវិទ្យា និងផ្តល់ជំនួយនៅគ្រាចាំបាច់  ដើម្បីជួយអ៊ុយក្រែនឱ្យរក្សាបាននូវសុវត្ថិភាពនុយក្លេអ៊ែរនិងគ្រឿងបរិក្ខារនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ។

       អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិបានប្រកាសនាពេលថ្មីៗនេះថា  អង្គការថាមពលបរមាណូអន្តរជាតិនឹងបង្កើនកម្លាំងប្រចាំការតាមគ្រប់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៃប្រទេសអ៊ុយក្រែន ដើម្បីការពារគ្រឿងបរិក្ខារនុយក្លេអ៊ែរ  ហើយលោកនឹងធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីអ៊ុយក្រែន ដើម្បីជំរុញការកសាងតំបន់សុវត្ថិភាពនិងការពារនុយក្លេអ៊ែរបន្ទាន់នៅកន្លែងជុំវិញស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporizhzhia   ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស