ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកសារផ្ទៃក្នុង​នៃបណ្តាញTwitter លាតត្រដាងពីមន្ទីរបញ្ចកោនញាក់ខ្សែពីក្រោយនៃ​បណ្តាញទំនាក់ទំនងសង្គមយ៉ាង​ដូចម្តេច
2022-12-26 15:09:46cri
Share with:

      វេបសាយស៊ើបអង្កេតឯករាជ្យរបស់សហរដ្ឋអាមេរិកឈ្មោះស្ទាក់បានលាតត្រដាងនាពេលថ្មីៗនេះថា ស្ថាប័នក្រោមឱវាទក្រសួងការពារជាតិអាមេរិកធ្លាប់ធ្វើជ្រៀតជ្រែកមតិសាធារណៈនិងការយល់ដឹងរបស់ប្រជាជនមជ្ឈិមបូព៌ាតាមរយៈការញាក់ខ្សែពីក្រោយប្រធានបទពិភាក្សា និងធ្វើការឃោសនាបែបបោកបញ្ឆោតជាដើម ដើម្បីជំរុញការផ្សព្វផ្សាយដែលមានអំណោយផលដល់សហរដ្ឋអាមេរិកនិងសម្ព័ន្ធជាបន្តបន្ទាប់។ នេះជាភស្តុតាងមួយទៀតស្តីពីការដែលរដ្ឋាភិបាលអាមេរិកបានប្រើបណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងញាក់ខ្សែពីក្រោយមតិសាធារណៈអន្តរជាតិ។

 

តាម«កាសែតញូវយ៉កប៉ុស្តិ៍»បានផ្សាយដំណឹងឱ្យដឹងថា នៅពេលមុននេះ មន្ទីរបញ្ចកោនធ្លាប់អញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាញ Twitter និង Facebook ឱ្យចូលរួមកិច្ចប្រជុំសម្ងាត់នៅក្នុងសំណង់បិទបាំងព័ត៌មានរសើបមួយ ប្រធានបទពិភាក្សាសំខាន់មួយគឺតើធ្វើយ៉ាងណាដើម្បីបិទបាំងសកម្មភាពឃោសនាសម្ងាត់របស់មន្ទីរបញ្ចកោនលើបណ្តាញអ៊ីនធើណែត។ ក្រោយពីលោកម៉ាស្កទិញ Twitter លោកបានប្រគល់កំណត់ត្រាអំពីការពិគ្រោះពិភាក្សាផ្ទៃក្នុងរបស់ក្រុមហ៊ុនទៅឱ្យអ្នកសារព័ត៌មានឯករាជ្យប្រកាសជាសាធារណៈ ដើម្បីលាតត្រដាងទង្វើមិនល្អរបស់ក្រុមហ៊ុននាពេលកន្លងទៅ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស