ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping នៅក្នុងស្រែចម្ការ
2022-12-26 10:51:54cri
Share with:

       ស្រែចម្ការជាកន្លែងដែលលោក Xi Jinping ប្រធានរដ្ឋចិនតែងចុះទៅត្រួតពិនិត្យពេលលោកចុះទៅធ្វើការនៅមូលដ្ឋាន។ ពេញមួយឆ្នាំ២០២២ លោកបានចុះទៅស្រែចម្ការជាច្រើនលើក  តើប្រមូលស្បៀងបានច្រើនឬតិច  តើកសិឧស្សហកម្មអភិវឌ្ឍយ៉ាងដូចម្តេច  តើបងប្អូនកសិករទទួលបានប្រាក់ចំណូលច្រើនទេ  រឿងរ៉ាវទាំងនេះលោកបានតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំង។

       កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំនេះ លោក Xi Jinping បានទៅពិនិត្យការងារនៅភូមិYongfengខេត្តSichuan ដែលស្ថិតនៅតំបន់ភាគនីរតីប្រទេសចិន លោកបានដើរក្នុងស្រែពិនិត្យសភាពលូតលាស់នៃសំណាប និងបានសួរនាំពីស្ថានភាពដាំសំណាបជាមួយអ្នកជំនាញកសិកម្មដែលឈរនៅក្បែរ។ ស្រែក្នុងភូមិនោះជាមូលដ្ឋានដាំដំណាំស្រូវតាមស្តង់ដារខ្ពស់ ស្រូវចំនួនជាង១០០ប្រភេទត្រូវសាកល្បងដាំនៅនេះ ដើម្បីយកមកប្រៀបធៀបគ្នារហូតដល់ជ្រើសរើសបានប្រភេទពូជល្អប្រសើរដែលងាយដាំដុះជាទូទៅបាន ពោលគឺស្វែងរកគ្រាប់ពូជស្រូវល្អដើម្បីផ្តល់មូលដ្ឋានដ៏រឹងមាំដល់ការប្រមូលផលបានច្រើន។   លោក Xi Jinping បានគូសបញ្ជាក់ថា  ចិននឹងបន្តជំរុញទំនើបកម្មនៃកសិកម្មដែលប្រកបដោយភាពបៃតង អេកូឡូស៊ី និងមានប្រសិទ្ធភាពខ្ពស់។

       កាលពីខែមេសាឆ្នាំនេះ  លោក Xi Jinping បានចុះទៅត្រួតពិនិត្យការងារនៅខេត្តHainan  ភាគខាងត្បូងប្រទេសចិន ហើយលោកបានទៅដល់បន្ទប់ពិសោធន៍គ្រាប់ពូជថ្នាក់ជាតិភ្លាម និងបានបញ្ជាក់ថា ត្រូវសម្រេចសុវត្ថិភាពស្បៀងអាហារដោយពឹងផ្អែកលើគ្រាប់ពូជរបស់ខ្លួន។

គួរបញ្ជាក់ថាតាមទិន្នន័យថ្មីបំផុតដែលក្រសួងកសិកម្មនិងជនបទចិនទើបប្រកាសបានដឹងថា  បច្ចុប្បន្ននេះអត្រាគ្រាប់ពូជល្អរបស់ដំណាំចិនបានលើសពី៩៦%  ក្នុងនោះទំហំដែលប្រើគ្រាប់ពូជម្ចាស់ការរបស់ចិនមានដល់ទៅ ៩៥%  ពោលគឺស្បៀងអាហារដែលផ្គត់ផ្គង់ឱ្យប្រជាជនចិនភាគច្រើនគឺទទួលបានការដាំដុះគ្រាប់ពូជរបស់ប្រទេសចិន។


       ពេលចុះទៅក្នុងស្រែចម្ការ  លោក Xi Jinping យកចិត្តទុកដាក់នឹងសភាពលូតលាស់នៃដំណាំផង ផ្តោតសំខាន់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករផង។ កាលពីខែកក្កដា ឆ្នាំនេះ  លោក Xi Jinping បានទៅធ្វើការនៅភូមិភាគស្វយ័ត្នXinjiang  នៃភាគពាយ័ព្យចិន លោកបានទៅដល់សួនចម្ការផ្លែទំពាំងបាយជូរស្វែងយល់ពីការអភិវឌ្ឍឧស្សាហកម្មផ្លែឈើពិសេសនៃកន្លែងជុំវិញ ហើយលោកបានបញ្ជាក់ថា ត្រូវបន្តជំរុញឱ្យវិស័យវប្បធម៌និងទសេចរណ៍អភិវឌ្ឍន៍ជាមួយគ្នា ដើម្បីក្លាយជាឧស្សាហកម្មតំឡើងប្រាក់ចំណូលរបស់ប្រជាកសិករ។


       ឧស្សាហកម្មអភិវឌ្ឍយ៉ាងល្អគឺជាចំណែកសំខាន់នៃការអភិវឌ្ឍន៍ជនបទ។ កាលពីខែតុលាឆ្នាំនេះ លោក Xi Jinping បានទៅដល់ខេត្ត Shanxi ។ ឆ្នាំនេះផ្លែប៉ោមទទួលបានផ្លែច្រើន លោកបានទៅពិនិត្យផ្ទាល់ក្នុងចម្ការផ្លែប៉ោមនៃភូមិ Nangou ក្រុង Yanan  បានសួរយ៉ាងលម្អិតអំពីបច្ចេកទេសដាំផ្លែប៉ោម តម្លៃលក់ ចំណូលរបស់អ្នកភូមិជាដើម។ ផ្លែប៉ោមទីនេះត្រូវបានលក់ទៅកាន់គ្រប់កន្លែងទូទាំងប្រទេសចិន និងនាំចេញទៅប្រទេសអាស៊ីអាគ្នេយ៍ រហូតដល់ត្រូវបានដឹកជញ្ជូនចូលក្នុងស្ថានីយអវកាសប្រទេសចិនទៀតផង។


       ឱនមើលសភាពលូតលាស់របស់សំណាប សំណេះសំណាលគ្នាលេងជាមួយកសិករ  លោក Xi Jinping តែងចុះទៅស្រែចម្ការ ដើម្បីស្វែងយល់ពីការងារកសិកម្មដោយផ្ទាល់ ព្រោះលោកយកចិត្តទុកដាក់នឹងបញ្ហាសុវត្ថិភាពស្បៀងអាហាររបស់ប្រទេសចិនជារហូត យកចិត្តទុកដាក់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចិនជារហូត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស