ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីសភាពការណ៍អន្តរជាតិនិងការទូតចិនឆ្នាំ២០២២ព្រមទាំងថ្លែងសុន្ទរកថា
2022-12-26 15:12:44cri
Share with:


         ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីសភាពការណ៍អន្តរជាតិនិងការទូតចិនឆ្នាំ២០២២ព្រមទាំងថ្លែងសុន្ទរកថាតាមអនឡាញ។

        លោក Wang Yi បានលើកឡើងថា  ការទូតចិនក្នុងឆ្នាំ២០២២គឺឈានទៅមុខយ៉ាងអង់អាចទោះប្រឈមនឹងបញ្ហាលំបាកក្តី ។ ក្រោមការដឹកនាំនៃប្រមុខរដ្ឋ យើងបានផ្តោតលើខ្លឹមសារស្នូលអំពីការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ  ឆ្លើយតបនឹងសភាពប្រែប្រួល  ដោះស្រាយសភាពជាប់គាំង និងបង្កើតនិម្មាបនកម្មថ្មី បានធ្វើកិច្ចការទូតប្រកបដោយលក្ខណៈពិសេសចិនដោយគ្រប់ជ្រុងជ្រោយ  ដែលបានរួមចំណែកថ្មីដល់ការថែរក្សាសន្តិសុខពិភពលោក   និងការអភិវឌ្ឍរួម។

        លោក Wang Yi បានបន្តទៀតថា  នៅឆ្នាំ២០២៣ ក្រសួងការបរទេសចិននឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគោលការណ៍ដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានកំណត់  ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការទូតប្រកបដោយលក្ខណៈពិសេសចិន។ ទី១ នឹងធ្វើកិច្ចការទូតរបស់ប្រមុខរដ្ឋឱ្យកាន់តែល្អប្រសើរ។ ទី២គ្រោងផែនការនិងពង្រីកកិច្ចការទូតចិនដោយគ្រប់ជ្រុងជ្រោយ។ ទី៣ ត្រូវបន្តប្រមូលផ្តុំគំនិតឯកភាពចំពោះអភិបាលកិច្ចសកលដោយឥតឈប់ឈរ។ ទី៤ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសជាតិនិងការបើកទូលាយនៃប្រទេសជាតិ។ ទី៥ ពង្រឹងសមត្ថភាពការពារផលប្រយោជន៍ជាតិ។ ទី៦ លើកកម្ពស់កម្លាំងផ្សព្វផ្សាយអន្តរជាតិនិសិទ្ធិបញ្ចេញមតិក្នុងកិច្ចការអន្តរជាតិ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស