ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យន្តហោះដឹកអ្នកដំណើរខ្នាត​ធំដែលផលិតដោយប្រទេសចិន​នឹ​ងដាក់ឱ្យ​ប្រើប្រាស់នៅ​ដើមឆ្នាំ២០២៣
2022-12-26 16:26:38cri
Share with:

      យន្តហោះដឹកអ្នកដំណើរC919 គ្រឿងទីមួយនៅលើពិភពលោកត្រូវបានប្រគល់ឱ្យក្រុមហ៊ុនអាកាសចរណ៍បូព៌ាចិនកាលពីថ្ងៃទី ៩ ខែធ្នូ ហើយចាប់ពីថ្ងៃទី ២៦ ខែធ្នូតទៅនឹងចាប់ផ្តើមហោះហើរសាកល្បងរយៈពេល ១០០ ម៉ោង។

     នេះគឺដោយសារយន្តហោះដឹកអ្នកដំណើរC919 ជាយន្តហោះដែលបញ្ចេញដំបូងបង្អស់នៅលើពិភពលោក 

ហេតុនេះក្រៅពីទទួលបានការអនុម័តពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ក្រុមហ៊ុនអាកាសចរណ៍បូព៌ាចិនត្រូវសាកល្បងហោះហើររយៈពេល ១០០ ម៉ោងដោយមិនដឹកអ្នកដំណើរ ដើម្បីសាកល្បងនិងបញ្ជាក់ពីសុវត្ថិភាពនៃការដំណើរការ ភាពអាចធ្វើជាក់បាននៃការជួសជុលព្រមទាំងសមត្ថភាពធានានៃការដំណើរការគ្រប់ផ្នែកនៃយន្តហោះ។

បន្ទាប់ពីសម្រេចការងារត្រៀមលក្ខណៈរួច យន្តហោះដឹកអ្នកដំណើរC919 គ្រឿងទីមួយត្រូវបានរំពឹងថាអាចបំពេញតាមតម្រូវការនៃបទបញ្ញត្តិរបស់រដ្ឋបាលអាកាសចរណ៏ស៊ីវិលចិន ហើយដឹកអ្នកដំណើរជាផ្លូវការ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស