ក្រោយរដូវកាល Dongzhi ដែលតំណាងឱ្យការចាប់ផ្តើមនៃរដូវរងាតាមច័ន្ទគតិចិន ខ្ពង់រាបភូមិភាគស្វយ័ត Xizang របស់ប្រទេសចិនក៏ចូលក្នុងខណៈពេលរងាបំផុតក្នុងមួយឆ្នាំផងដែរ។ តាមដងទន្លេ Brahmaputra ជ្រលងទន្លេ Lasa បឹងលើខ្ពង់រាប និងតាមវាលស្មៅដ៏ល្វឹងល្វើយ ហ្វូងបក្សីបំលាស់ទីជាច្រើនដែលហើរមកឆ្លងរដូវរងានៅទីនេះបានហោះហើររកចំណីយ៉ាងសេរីនៅទីនេះ។ គួរបញ្ជាក់ថា ភូមិភាគស្វយ័ត Xizang ជារបាំងសុវត្ថិភាពអេកូឡូស៊ីថ្នាក់ជាតិដ៏សំខាន់របស់ប្រទេសចិន ដែលបានបង្កើតតំបន់អភិរក្សធម្មជាតិគ្រប់ថ្នាក់គ្រប់ប្រភេទសរុបចំនួន ៤៧ កន្លែង ក្នុងនោះមានតំបន់អភិរក្សអេកូឡូស៊ីចំនួន២២ កន្លែង ដែលមានទំហំដល់ទៅជាង ៤១ ម៉ឺនគីឡូម៉ែត្រការ៉េ៕