ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវដែកថ្មីពីក្រុងChengduដល់ក្រុងKunmingបានដាក់ឱ្យប្រើប្រាស់ទាំងស្រុង
2022-12-26 16:57:30cri
Share with:

នៅវេលាម៉ោង៨និង៥នាទី ថ្ងៃទី២៦ ខែធ្នូ រថភ្លើងល្បឿនលឿនc57បានចេញដំណើរពីស្ថានីយChengdu ឆ្ពោះទៅក្រុងXichang នេះបានបង្ហាញថា កំណាត់ផ្លូវចុងក្រោយនៃផ្លូវដែកល្បឿនលឿនពីក្រុងChengduដល់ក្រុងKunmingគឺ កំណាត់ផ្លូវពីក្រុងE’meiដល់ក្រុងMianningបានដាក់ឱ្យប្រើប្រាស់ គិតរហូតដល់បច្ចុប្បន្ននេះ ផ្លូវដែកល្បឿនលឿនថ្មីពីក្រុងChengduដល់ក្រុងKunmingដែលមានប្រវែងសរុប៩១៥គីឡូវម៉ែត្របានដាក់ប្រើប្រាស់ទាំងស្រុង។


    ការដាក់ឱ្យប្រើប្រាស់នៃផ្លូវដែកល្បឿនលឿនថ្មីពីក្រុងChengduដល់ក្រុងKunmingនឹងជំរុញការតភ្ជាប់គ្នារវាងតំបន់និរតីរបស់ប្រទេសចិន រួមមានរង្វង់សេដ្ឋកិច្ចនៃទីក្រុង២ក្នុងតំបន់ក្រុងChengduនិងក្រុងChongqingជាមួយច្រកអន្តរជាតិ ដែលនឹងរួមចំណែកដល់ការជំរុញការបើកទូលាយដោយកម្រិតខ្ពស់៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស