ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិ៖ មានអ្នកគាំទ្រឱ្យ" អង់គ្លេសដកចេញពីសហភាពអឺរ៉ុប"ប្រហែល ៣០% ប៉ុណ្ណោះដែលសម្គាល់ឃើញថា " ការដែលអង់គ្លេសដកចេញពី សហភាពអឺរ៉ុប" ជារឿងជោគជ័យ
2022-12-26 16:47:49cri
Share with:

ការស្ទង់មតិដែលចេញផ្សាយដោយកាសែតអង់គ្លេស 《The Times》កាលពីថ្ងៃទី ២៥ បានបង្ហាញឱ្យដឹងថា ក្នុងចំណោមជនជាតិអង់គ្លេសដែលបោះឆ្នោតគាំទ្រឱ្យអង់គ្លេសដកចេញពីសហភាពអឺរ៉ុបនៅឆ្នាំ ២០១៦ ឥឡូវនេះ មានត្រឹមតែ ៣៤% ប៉ុណ្ណោះដែលសម្គាល់ថា "ការដែលអង់គ្លេសដកចេញពីសហភាពអឺរ៉ុប"ជារឿងជោគជ័យ ។

ការស្ទង់មតិនេះបានបង្ហាញឱ្យដឹងថា ក្នុងចំណោមជនជាតិអង់គ្លេសដែលបោះឆ្នោតគាំទ្រឱ្យអង់គ្លេសដកចេញពីសហភាពអឺរ៉ុបមាន ១៩% គិតថា ពួកគេ បាន ធ្វើ ការ សម្រេច ចិត្តខុស ហើយក្នុងចំណោមអ្នកប្រឆាំងនឹង "អង់គ្លេសដកចេញពីសហភាពអឺរ៉ុបមានចំនួន" ៥៣% នៅតែប្រកាន់យកទស្សនៈដើមរបស់ពួកគេ ។ លើសពីនេះទៀត  មានអ្នកផ្តល់បទសម្ភាសចំនួន ៤១% ជឿថា ផលប៉ះពាល់នៃ"ការដែលអង់គ្លេសដកចេញពីសហភាពអឺរ៉ុប" គឺអាក្រក់ជាងអ្វីដែលពួកគេបានគិតទុកនៅឆ្នាំ ២០១៦ មានចំនួន ២៣% នៃអ្នកប្រឆាំងយល់ឃើញថា មានផលប៉ះពាល់អវិជ្ជមានលើស្ថានការណ៍អន្តរជាតិរបស់អង់គ្លេសមានចំនួន ៣៤% នៃអ្នកប្រឆាំងយល់ឃើញថា មិនអំណោយផលចំពោះសេដ្ឋកិច្ច និងមានចំនួន ៤១% នៃអ្នកប្រឆាំងយល់ឃើញថា មានផលប៉ះពាល់លើការធ្វើអន្តោប្រវេសន៍ ។

ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា  ឥឡូវនេះ ជនជាតិអង់គ្លេសកាន់តែច្រើន គាំទ្រឱ្យបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប រួមទាំងការពិចារណាពីលទ្ធភាពនៃការចូលរួមជាថ្មីជាមួយទីផ្សារអឺរ៉ុបតែមួយនិងសហភាពគយនៃសហភាពអឺរ៉ុប ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស