ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនេសាទអ៊ីរ៉ង់១៤នាក់បានត្រូវដោះលែងក្រោយពីត្រូវអង្គការជ្រុលនិយមបង្ខាំងខ្លួនជិត៨ឆ្នាំ
2022-12-26 15:20:18cri
Share with:

តាមទីភ្នាក់ងារព័ត៌មានTasnimអ៊ីរ៉ង់ដកស្រង់ដំណឹងរបស់ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ្នកនេសាទអ៊ីរ៉ង់ចំនួន១៤នាក់ដែលត្រូវបង្ខាំងខ្លួនជិត៨ឆ្នាំដោយ

ពួកប្រដាប់អាវុធរបស់«បក្សយុវជន»ដែលជាអង្គការជ្រុលនិយមសូម៉ាលីបានត្រូវ

ដោះលែងឲ្យត្រឡប់ទៅកាន់អ៊ីរ៉ង់វិញហើយ។

តាមដំណឹងឲ្យដឹងថា ដើម្បីរំដោះអ្នកនេសាទទាំងនេះ ក្រសួងការបរទេស

អ៊ីរ៉ង់បានធ្វើការខិតខំប្រឹងប្រែងផ្នែកការទូតជាញឹកញយដូចជាការចរចាទៅវិញទៅមកជាដើ។អ្នកនេសាទដែលត្រូវដោះលែងទាំងនេះបានចាកចេញពីក្រុងម៉ូហ្កាឌីស្យូ

រដ្ឋធានីប្រទេសសូម៉ាលីត្រឡប់ទៅដល់ក្រុងតេហេរ៉ង់រដ្ឋធានីប្រទេសអ៊ីរ៉ង់វិញនាយប់ថ្ងៃទី២៤ខែធ្នូកន្លងទៅនេះ។

សូមជម្រាបថា ឆ្នាំ២០១៥ ពួកប្រដាប់អាវុធរបស់«បក្សយុវជន»ដែលជាអង្គការ

ជ្រុលនិយមសូម៉ាលីបានចាប់ពង្រត់អ្នកនេសាទអ៊ីរ៉ង់ទាំងនេះនៅលំហសមុត្រអន្តរជាតិក្បែរសូម៉ាលី៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស