ពេលកន្លងទៅថ្មីៗនេះ លោកHarvey Dzodinអតីតអនុប្រធានស្ថានីយទូរទស្សន៍ABCអាមេរិកនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃធនាគារគំនិតអំពីការធ្វើសកលភាវូបនីយកម្មបានចេញផ្សាយអត្ថបទថា ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ ប្រទេសចិនប្រកាន់ខ្ជាប់ការអនុវត្តគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង វិធានការនិងគោលនយោបាយទាំងនេះប្រកបដោយប្រសិទ្ធភាពនិងភាពចាំបាច់ដែលដណ្តើមបានពេលវេលាសំរាប់ការបើកទូលាយជាថ្មីឡើងវិញ។
អត្ថបទនេះបានលើកឡើងថា នៅដើមខែធ្នូនេះ ប្រទេសចិនប្រកាសថា ចំណុចសំខាន់នៃការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងបានប្រែពីការបង្ការការឆ្លងជំងឺទៅជាការបង្ការករណីឈឺធ្ងន់ និងរៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពខ្ពស់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ ប៉ុន្តែ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនប៉ុនប៉ងចង់ធ្វើការប៉ានស្មានចំពោះសេចក្តីសម្រេចចិត្តនេះ ដោយបានលើកឡើងថា ហេតុអ្វីបានជាប្រទេសចិនមិនបើកទូលាយកាន់តែឆាប់ ហេតុអ្វីបានជាធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងហានិភ័យថមថយចុះជាបណ្តោះអាសន្ន ? ចម្លើយគឺ បេសកកម្មជាស្នូលរបស់បក្សកុម្មុយនីសចិនគឺបម្រើដល់ប្រជាជនជារៀងរហូត។
អត្ថបទបានគូសបញ្ជាក់ថា រយៈពេលជិត៣ឆ្នាំចុងក្រោយនេះ រូបមន្តបង្ការនិងគ្រប់គ្រងជំងឺឆ្លងយ៉ាងតឹងរ៉ឹងរបស់ចិនទទួលបានប្រសិទ្ធផលយ៉ាងលេចធ្លោ។ ប៉ុន្តែ បើនិយាយចំពោះពិភពលោកទាំងមូល រដ្ឋាភិបាលភាគច្រើនផ្សេងទៀត មិនថាវាមានសមត្ថភាពពាក់ព័ន្ធឬអត់ សុទ្ធតែបានលះបង់ចោលជាយូរមកហើយ ពួកគេបានលះបង់ចោលអាយុជីវិតរបស់មនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។អ្វីដែលពួកគេព្រួយបារម្ភនោះគឺលុយប្រាក់ តែមិនមែនជាអាយុជីវិតរបស់ប្រជាជននោះទេ៕