ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអាល្លឺម៉ង់ថ្លែងសុន្ទរកថាដោយអំពាវនាវឱ្យរក្សាសាមគ្គីភាពនិងជំនឿចិត្តនៅចំពោះមុខវិបត្តិ
2022-12-25 11:38:52cri
Share with:

    នៅថ្ងៃទី ២៤ ខែធ្នូ តាមម៉ោងក្នុងតំបន់ ខណៈពេលវិស្សមកាលប្រពៃណីបានចូលមកដល់ លោក Frank-Walter Steinmeier ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់បានថ្លែងសុន្ទរកថាដោយអំពាវនាវថា ទោះបីជាប្រឈមមុខនឹងវិបត្តិជាច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនត្រូវបន្តរក្សាសាមគ្គីភាពនិងជំនឿចិត្តតទៅទៀត ។

    លោក Frank-Walter Steinmeier បានលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមអាល្លឺម៉ង់ ហើយជីវភាពរស់នៅរបស់ប្រជាជនជាច្រើនសុទ្ធតែបានរងផលប៉ះពាល់យ៉ាងខ្លាំង ។ សន្តិភាពគឺជាការរំពឹងទុកយ៉ាងខ្លាំងបំផុតរបស់ប្រជាជន លោកបានអំពាវនាវឱ្យប្រទេសអាល្លឺម៉ង់និងទ្វីបអឺរ៉ុបសាមគី្គគ្នាជាធ្លុងមួយដើម្បីរួមគ្នាឆ្លើយតបនឹង"គ្រាដ៏លំបាក" ហើយពឹងផ្អែកទៅលើកម្លាំងប្រមូលផ្តុំដ៏ខ្លាំងក្លាដើម្បីឆ្លងកាត់វិបត្តិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស