ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរីតាមការណាត់
2022-12-25 11:39:41cri
Share with:

    នៅថ្ងៃទី ២៤ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរីតាមការណាត់ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា លោកប្រធានរដ្ឋចិន Xi Jinping និងលោកនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong បានជួបពិភាក្សាការងារនៅទីក្រុងបាងកកបន្ទាប់ពីរំលងអស់រយៈពេល ៣ ឆ្នាំនិងបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី ។ ក្នុងបរិបទដែលពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើនិងមានការផ្លាស់ប្តូរ ក៏ដូចជាកត្តាអស្ថិរភាពនិងមិនប្រាកដប្រជាក្នុងតំបន់បានកើនឡើង ប្រទេសចិននិងសិង្ហបុរីគួរតែបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួល ពួតដៃគ្នាទប់ទល់នឹងបញ្ហាប្រឈម ប្រការនេះមិនត្រឹមតែគាំពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាកត្តាស្ថិរភាពដ៏សំខាន់ក្នុងតំបន់និងពិភពលោកទាំងមូលផងដែរ ។

    លោក Wang Yi បានសង្កត់ធ្ងន់ថា ខណៈពេលដែលការរីករាលដាលនៃជំងឺកូវីដ ១៩ បានឈានចូលដំណាក់កាលថ្មី រដ្ឋាភិបាលចិននឹងបន្តប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង រៀបចំចាត់ចែងប្រកបដោយវិទ្យាសាស្រ្តនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ក៏ដូចជានឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់ការប្រាស្រ័យទាក់ទងរវាងបុគ្គលិកទាំងក្នុងប្រទេសនិងអន្តរជាតិ ។

    ជាការឆ្លើយតប លោក Vivian Balakrishnan សូមកោតសរសើរខ្ពស់ចំពោះការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងសិង្ហបុរីនិងប្រទេសចិន ហើយបានយកចិត្តទុកដាក់ចំពោះគំនិតឯកភាពរួមដ៏សំខាន់និងសមិទ្ធផលសហប្រតិបត្តិការដែលភាគីទាំងពីរទទួលបាន។ ភាគីសិង្ហបុរីរំពឹងទុកថា នឹងគ្រោងផែនការឱ្យបានល្អនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយប្រទេសចិនក្នុងដំណាក់កាលក្រោយដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីសម្រេចបាននូវការអភិវឌ្ឍកាន់តែធំ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស