ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង់គ្លេសផ្ញើសារលិខិតជូនតំណាងពាណិជ្ជកម្មអាមេរិកដើម្បីតវ៉ាប្រឆាំងនឹងករណីដែលរដ្ឋាភិបាលអាមេរិកបំផ្លាញដល់ពាណិជ្ជកម្មសេរីនិងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់អង្គភាពសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោក
2022-12-24 11:36:31cri
Share with:

    តាមការផ្សាយដំណឹងនៃវេបសាយកាសែតThe Financial Timesរបស់អង់គ្លេសនៅថ្ងៃទី ២៣ ខែធ្នូបានឱ្យដឹងថា អង់គ្លេសបានចូលរួមការរិះគន់របស់សហគមន៍អន្តរជាតិចំពោះវិធានការទប់ទល់នឹងអតិផរណាខ្ពស់របស់រដ្ឋាភិបាលអាមេរិកដោយព្រមានថា ប្រាក់ឧបត្ថម្ភធនទាំងនេះគឺជាគោលនយោបាយការពារនិយមខាងពាណិជ្ជកម្ម ហើយនឹងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់អង្គភាពសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោក ។

    លោកស្រី Kemi Badenoch រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអង់គ្លេសបានផ្ញើសារលិខិតជូនលោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិកដើម្បីតវ៉ាប្រឆាំងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណាដែលបានអនុម័តដោយរដ្ឋាភិបាលអាមេរិកនាពេលមុននេះមិនជាយូរប៉ុន្មាន ។ ថ្លែងក្នុងសារលិខិត លោកស្រី Kemi Badenoch បានលើកឡើងថា ផែនការរបស់អាមេរិកនឹង"បង្កផលប៉ះពាល់ដល់អង្គភាពសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោក ហើយនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលក្នុងវិស័យអាគុយ រថយន្តដើរដោយថាមពលអគ្គិសនីនិងថាមពលអាចកកើតឡើងវិញដ៏មានភាពកាន់តែទូលំទូលាយ " ។ លោកស្រី Kemi Badenoch បានព្រមានថា រដ្ឋាភិបាលអាមេរិកមិនត្រូវបោះបង់ចោលពាណិជ្ជកម្មសេរីដើម្បីការពារឧស្សាហកម្មផលិតកម្មរបស់ខ្លួន តែត្រូវគោរពតាមក្បួនច្បាប់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស