ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងភាគីចិន៖ការកែសម្រួលនិងពិនិត្យឡើងវិញនូវថវិកានៃអង្គការថាមពលបរមាណូអន្តរជាតិ ដែលពាក់ព័ន្ធដល់ក្បួនច្បាប់អន្តរជាតិ
2022-12-24 13:31:04cri
Share with:

      ថ្ងៃទី២៣ខែធ្នូ ក្រុមប្រឹក្សាពិសេសនៃអង្គការថាមពលបរមាណូអន្តរជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលនិងពិនិត្យឡើងវិញនៃថវិកានៅឆ្នាំ២០២៣របស់អង្គការនេះតាមវិធីពិគ្រោះពិភាក្សាជាឯកឆ្ឆន្ទ នេះជាសញ្ញាកត់សម្គាល់ថា វិវាទអំពីការកែសម្រួលនិងពិនិត្យឡើងវិញនូវថវិកាអង្គការបរមាណូអន្តរជាតិដែលបានអូសបន្លាយជិត៣ខែបានបិទបញ្ចប់ក្នុងលក្ខខណ្ឌទទួលយកទាំងស្រុងនូវសំណើជាគោលការណ៍៤ចំណុចដែលលើកឡើងដោយភាគីចិន។

      លោកWangQunឯកអគ្គរដ្ឋទូតនៃប្រទេសចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិក្រុងវីយែនបានថ្លែងថា ពួកយើងចាំបាច់ត្រូវគោរពក្បួនច្បាប់ មានតែគោរពក្បួនច្បាប់ ទើបអាចធានាឱ្យស្ថាប័នពាក់ព័ន្ធវិវឌ្ឍរីកចម្រើនតាមទិសដៅដ៏ត្រឹមត្រូវ មិនថាបញ្ហាថវិកា ឬក៏បញ្ហាផ្សេងទៀត ដូចជាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុននិងកិចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងអាមេរិកអង់គ្លេសនិងអូស្រ្តាលីជាដើម វាសុទ្ធតែត្រូវយកចិត្តទុកដាក់ដល់ក្បួនច្បាប់។

      លោកWangQunបានថ្លែងទៀតថា ស្ថាប័នដ៏ខ្លាំងក្លាមួយមិនអាចឃ្លាតពីប្រព័ន្ធថវិកាដែលប្រកបដោយភាពរឹងមាំនោះទេ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកបាននិងកំពុងប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរ ភាគីចិនរីករាយរួមសហការជាមួយបណ្តាភាគីនានា ដើម្បីគាំទ្រលេខាធិការដ្ឋាននៃអង្គការថាមពលបរមាណូអន្តរជាតិបំពេញភសរកិច្ចឱ្យបានកាន់តែល្អក្រោមក្បួនច្បាប់ដែលមានស្រាប់ ក៏ដូចជារួមចំណែកវិជ្ជមានក្នុងការជំរុញឱ្យបរមាណូប្រើប្រាស់ក្នុងវិស័យសន្តភាពនិងការអភិវឌ្ឍ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស