ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបើកធ្វើសន្និសីទអំពីការងារជនបទរបស់មជ្ឈិមចិន ដោយធ្វើការរៀបចំចាត់ចែងដើម្បីពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម
2022-12-24 21:13:44cri
Share with:

ពីថ្ងៃទី២៣ ដល់២៤ ខែធ្នូ សន្និសីទអំពីការងារជនបទរបស់មជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ក្នុងន័យរៀបចំចាត់ចែងកិច្ចកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ពន្លឿនការជំរុញការធ្វើទំនើបកម្មខាងកសិកម្ម និងជំរុញភាពរុងរឿងដោយគ្រប់ជ្រុងជ្រោយនៅជនបទជាដើម ។

ថ្លែងក្នុងសន្និសីទ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា កិច្ចកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ជាមូលដ្ឋាននៃការសាងប្រទេសសង្គមទំនើបប្រកបដោយភាពខ្លាំងក្លា បើចង់បំពេញបន្ថែមតម្រូវការខាងជីវភាពរស់នៅរបស់ប្រជាជន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ សុទ្ធតែមិនអាចឃ្លាតចេញពីការអភិវឌ្ឍខាងកសិកម្មនោះឡើយ ។ ការកសាងប្រទេសខ្លាំងក្លាខាងកសិកម្ម ត្រូវផ្តោតសំខាន់ទៅលើសភាពការណ៍ជាតិរបស់ចិន ត្រូវផ្តោតសំខាន់ទៅលើតម្រូវការក្នុងយុគសម័យស្តីពីការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ដើរតាមផ្លូវរបស់ខ្លួន មិនធ្វើត្រាប់តាមរូបមន្តនៃប្រទេសកសិកម្មទំនើបប្រកបដោយភាពខ្លាំងក្លាលើផ្ទៃអន្តរជាតិនោះទេ ។

     លោក Xi Jinping បានគូសបញ្ជាក់ថា ការធានាការផ្គត់ផ្គង់ប្រកបដោយភាពនឹងនរនិងសុវត្ថិភាពនូវស្បៀងអាហារនិងកសិផលសំខាន់ៗ ជាកិច្ចការសំខាន់បំផុតក្នុងការកសាងប្រទេសខ្លាំងក្លាខាងកិសកម្ម ។ ការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ ជាភារកិច្ចសំខាន់ក្នុងកិច្ចកសាងប្រទេសខ្លាំងក្លាខាងកសិកម្មក្នុងយុគសម័យថ្មី ។ ការពង្រឹងនិងពង្រីកលទ្ធផលនៃការយកឈ្នះលើឧបសគ្គនៃការលុបបំបាត់ភាពក្រីក្រជាភារកិច្ចកម្រិតទាបបំផុតក្នុងការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ  ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកការបន្ថែមប្រាក់ចំណូលរបស់កសិករជាភារកិច្ចចម្បងក្នុងការងារជនបទ ព្រមនិងស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យកសិករបង្កើនប្រាក់ចំណូល



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស