ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស៊ុយអែតរំពឹងទុកថានឹងចូលជាសមាជិកអង្គការណាតូនៅមុនខែកក្កដាឆ្នាំក្រោយ
2022-12-24 13:32:23cri
Share with:

      ថ្ងៃទី២២ ខែធ្នូ លោក Tobias Billstrom រដ្ឋមន្រ្តីការបរទេសស៊ុយអែតដែលកំពុងបំពេញទស្សនកិច្ចនៅតួកគីបានថ្លែងថា រំពឹងថាតួកគីអាចអនុម័តឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូមុននឹងកិច្ចប្រជុំកំពូលនៃអង្គការណាតូនៅខែកក្កដា ឆ្នាំក្រោយ ។ ប៉ុន្តែតួកគីបែរជាថ្លែងថា ស៊ុយអែតនៅត្រូវធ្វើ “ការងារជាច្រើន”ទៀត ។

      នៅថ្ងៃដដែល លោក Tobias Billstrom បានធ្វើកិច្ចជំនួបជាមួយលោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីនៅក្រុងAnkara រដ្ឋធានីតួកគី ។ ក្នុងសន្និសីទសារព័ត៌មានរួម លោក Tobias Billstrom បានថ្លែងថា “យើងរំពឹងទុកអាចក្លាយជាសមាជិកអង្គការណាតូ យ៉ាងយូរបំផុតខណៈពេលរៀបចំកិច្ចប្រជុំកំពូលអង្គការណាតូនៅក្រុង Vilnius រដ្ឋធានីប្រទេសលីទុយអានីនៅខែកក្កដាឆ្នាំក្រោយ គោលដៅរបស់យើងគឺទទួលបានការអនុម័តពីរដ្ឋសភាតួកគីនៅពេលមុននឹងកិច្ចប្រជុំកំពូលលើកនេះ ”។

      ជាការឆ្លើយតប លោក Mevlut Cavusoglu បានថ្លែងថា តួកគីកោតសរសើរចំពោះវិធានការរបស់ស៊ុយអែត ប៉ុន្តែស៊ុយអែតនៅត្រូវធ្វើ “ការងារជាច្រើន”ទៀត ។ លោក បានថ្លែងទៀតថា “យើងមិនទាន់ដើរដល់ពាក់កណ្តាលផ្លូវនៅឡើយទេ យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងដដែល ៕”

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស