ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរជូនចំពោះលោកស្រី Natasa Pirc Musar ប្រធានាធិបតីថ្មីរបស់ស្លូវេនី
2022-12-24 13:20:42cri
Share with:

    កាលពីថ្ងៃទី ២២ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារជូនចំពោះលោកស្រី Natasa Pirc Musar ដើម្បីអបអរសាទរលោកស្រីដែលទើបឡើងកាន់តំណែងជាប្រធានាធិបតីស្លូវេនី ។

    ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងស្លូវេនីរក្សាបាននូវការអភិវឌ្ឍប្រកបដោយភាពនឹងនរ ។ ប្រទេសទាំងពីរបានបង្កើនការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយជាបន្តបន្ទាប់ បង្កើនការតភ្ជាប់រវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងស្លូវេនី ហើយរីករាយរួមសហការជាមួយលោកស្រីប្រធានាធិបតី Natasa Pirc Musar ដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងន័យជំរុញឱ្យទំនាក់ទំនងរវាងចិននិងស្លូវេនីឡើងដល់កម្រិតកាន់តែខ្ពស់ ក៏ដូចជាផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស