ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសព័ត៌មានវិទ្យាសាស្ត្របច្ចេកទេសរបស់ប្រទេសចិនធំៗទាំង១០នៅឆ្នាំ២០២២
2022-12-24 11:06:18cri
Share with:

     ថ្ងៃទី២៣ ខែធ្នូ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រកាសព័ត៌មានវិទ្យាសាស្ត្របច្ចេកទេសរបស់ប្រទេសចិនធំៗទាំង១០នៅឆ្នាំ២០២២ ។

១ បន្ទប់ពិសោធអវកាសជាតិចិនបានបង្កើតឡើងជាផ្លូវការ ។

២ លទ្ធផលបច្ចេកវិទ្យាចំនួនជាង២រយនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ត្រូវបានដាក់ឱ្យប្រើប្រាស់ ។

៣ អ្នកវិទ្យាសាស្ត្រចិនបានរកឃើញមធ្យោបាយថ្មី SCUBAសម្រាប់ប្លង់រចនាសម័្ពន្ធឆ្អឹងខ្នងប្រូតេអ៊ីន ។

៤ ស្ថានីយអគ្គិសនីដើរដោយទឹករលកធំបំផុតនៅលើពិភពលោកដែលប្រទេសចិនបានសិក្សាស្រាវជ្រាវនិងសាងសង់ឡើង បានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យ ។

៥ ប្រទេសចិនបានបង្កើតប៉ុស្តិ៍ឧតុនិយដែលមានកម្ពស់ខ្ពស់បំផុតលើពិភពលោកនៅភ្នំអេវើរេស ។

៦ អ្នកវិទ្យាសាស្ត្រចិនបានសម្រេចបាននូវការគូសប្លង់ផែនទីបំរែបំរួលហ្សែនដែលមានភាពត្រឹមត្រូវខ្ពស់ជាលើកដំបូងនៅលើពិភពលោក ។

៧ អ្នកវិទ្យាសាស្ត្រចិនទទួលបានបំបែកជាគន្លឹះក្នុងការសិក្សាស្រាវជ្រាវពីប្រភពដើម “ពីត្រីទៅមនុស្ស” ។

៨ អ្នកវិទ្យាសាស្ត្រចិនបានរកឃើញ “ថ្ម Changesite-(Y)” ដែលជាថ្មរ៉ែថ្មីនៅលើភពព្រះច័ន្ទជាលើកដំបូង ។

៩ ប្រទេសចិនបានចាប់ផ្តើមយុគសម័យនៃការស្ទង់ពិនិត្យលំហព្រះអាទិត្យចម្រុះ ។

១០ យានភពព្រះអង្គារ Zhu Rong បានរកឃើញបាតុភូតនៃសកម្មភាពទឹកនៅភពព្រះអង្គារនាពេលថ្មីៗកន្លងទៅនេះ ៕

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស