ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅប្រទេសចិនដោយសម្គាល់ឃើញថា ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនបានបោះមួយជំហានទៅមុខដ៏សំខាន់
2022-12-23 11:32:05cri
Share with:

    ក្នុងឱកាសខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអូស្ត្រាលី លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នេះ ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ ហើយសម្គាល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោកស្រី Penny Wong លើកនេះ ជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនបានបោះមួយជំហានទៅមុខដ៏សំខាន់ ហើយជំហាននៃការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពប្រក្រតីឡើងវិញក៏បាននិងកំពុងត្រូវពន្លឿនផងដែរ 

    ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអូស្ត្រាលី ABC បានផ្សាយដំណឹងថា "ការធ្វើការប្រាស្រ័យទាក់ទងគ្នារវាងរដ្ឋាភិបាលទាំងពីរដើម្បីជំរុញការគាំពារផលប្រយោជន៍រួមនិងគ្រប់គ្រងការខ្វែងគំនិតគ្នា" វាមានសារសំខាន់ណាស់ ។

    តាមការវិភាគនៃទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកឱ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយអ្នកជំនាញការទូតបានសម្តែងការសាទរចំពោះដំណើរទស្សនកិច្ចលើកនេះ ។

    ទីភ្នាក់សារព័ត៌មាន Bloomberg បានកត់សម្គាល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅចិនលើកនេះត្រូវចំខួបទី ៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងអូស្ត្រាលីនិងចិន វាមានសារៈសំខាន់ជានិមិត្តសញ្ញា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស