ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការនៃសមាគមអាស៊ានថែ្លងថា នឹងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ
2022-12-23 15:18:27cri
Share with:

    នៅថ្ងៃទី ២២ ខែធ្នូ លោក Lim Jock Hoi អគ្គលេខាធិការនៃសមាគមអាស៊ានបានថែ្លងថា អាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនហើយសូមកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការគាំពារសន្តិសុខក្នុងតំបន់និងជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចក្នុងតំបន់ លោកនឹងរួមជាមួយភាគីចិនដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនទទួលការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ។

    នៅពេលទទួលលិខិតតែងតាំងពីលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតថ្មីចិនប្រចាំនៅអាស៊ាននាថ្ងៃដដែលនោះ លោក Lim Jock Hoi បានលើកឡើងថា រំពឹងទុកថា នឹងរួមជាមួយភាគីចិនធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ជំរុញការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក៏ដូចជាបង្កើនការផ្លាស់ប្តូរក្នុងគ្រប់វិស័យ ដូចជា ឌីជីថល បៃតង សង្គមនិងវប្បធម៌ជាដើម ។

    លោកស្រី Hou Yanqi បានលើកឡើងថា ប្រទេសចិនរីករាយបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានថែមមួយកម្រិតទៀត ក៏ដូចជាអនុវត្តឲ្យបានល្អនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ានព្រមនិងកិច្ចប្រជុំថ្នាក់ដឹកនាំចិននិងអាស៊ាន ក្នុងន័យកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលមានភាពកាន់តែស្អិតល្មួត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស